កំពង់ធំ ៖ លោកគ្រូបង្រៀនម្នាក់ បាន ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពី រថយន្ដដឹកអ្នកដឹកអ្នកដំណើរ របស់ក្រុមហ៊ុន រិទ្ធីមុនី បុកនិងកិនចំពាក់កណ្ដាលខ្លួន ប៉ុន្ដែ រថយន្ដបង្កហេតុ ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់បានយកទៅរក្សាទុក ដើម្បីធ្វើការដោះ ស្រាយបន្ដទៀត ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលបានឃើញគ្រោះថ្នាក់ចរាចរ ដ៏គួរឱ្យ រន្ធត់នេះ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរខាង លើ បានកើតឡើងកាលពីវេលាម៉ោង៦និង ៣០នាទីល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិពុក យុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្ដ កំពង់ធំ បង្កឱ្យមានការភ្ញាក់ផ្អើលពីសំណាក់ ប្រជាពលរដ្ឋ ដែលឃើញគ្រោះថ្នាក់ចរាចរ នេះ និង ធ្វើដំណើរឆ្លងកាត់ ។

ប្រជាពលរដ្ឋបាននិយាយទៀតថា មុន ពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូ តែម្នាក់ឯង តាមបណ្ដោយផ្លូវជាតិលេខ៦ លុះធ្វើដំណើរដល់ ចំណុចកើតហេតុ ក៏ត្រូវ រថយន្ដក្រុមហ៊ុនដឹកជញ្ជូនរបស់ក្រុមហ៊ុនរិទ្ធ មុនី ពាក់ស្លាកលេខ បាត់ដំបង 3A-1163 ដែលកំពុងធ្វើដំណើរ បញ្ច្រាសទិសគ្នា បុកនិងកិន បណ្ដាលឱ្យជនរងគ្រោះស្លាប់ ភ្លាមៗ នៅកន្លែងកើតហេតុតែម្ដង ។

ក្រោយពីមានគ្រោះថ្នាក់ចរាចរខាងលើ នេះ កម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងនគរ បាលចរាចរណ៍ បានចុះទៅជួយអន្ដរាគមន៍ ហើយឃាត់ខ្លួន របស់ក្រុមហ៊ុនរិទ្ធមុនី ដែល តែងតែបង្កគ្រោះ ថ្នាក់ចរាចរជាច្រើនលើក ច្រើនសាយកទៅរក្សាទុក ដើម្បីរង់ចាំការ ដោះស្រាយបន្ដទៀត។

បើយោងតាមមន្ដ្រីនគរបាលមូលដ្ឋានបាន ឱ្យដឹងថា ជនរងគ្រោះដែលត្រូវរថយន្ដក្រុម ហ៊ុនដឹកជញ្ជូនមួយនេះ បុកនិងកិនបណ្ដាល ឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុមាន ឈ្មោះសែម សុខគា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាគ្រូបង្រៀន រស់នៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្ដ កំពង់ធំ ។

យ៉ាងណាក៏ដោយ បើយោងតាមសមត្ថ កិច្ចមូលដ្ឋានបានឱ្យដឹងថា មូលហេតុដែលនាំ ឱ្យមានគ្រោះថ្នាក់ចរាចរខាងលើនេះ គឺកើត ឡើង នៅពេលដែលជនរងគ្រោះជិះម៉ូតូ ដោយសារតែងងឹតផងនោះ បានទៅបុកស្លាក ការដ្ឋានធ្វើផ្លូវ បណ្ដាលឱ្យដួល ស្រាប់តែ ពេលនោះ គាប់ជួននិងរថយន្ដក្រុងរបស់ក្រុម ហ៊ុនដឹកជញ្ជូនរិទ្ធមុនីធ្វើដំណើរទៅដល់បុកនិងកិនចំពាក់កណ្ដាលខ្លួន បណ្ដាលឱ្យស្លាប់ភ្លាមៗតែម្ដង ។

គួរកត់សម្គាល់ថា ចំពោះរថយន្ដដឹកអ្នក ដំណើរដែលកំពុងបើកអាជីវកម្មនៅក្នុង ប្រទេសកម្ពុជា ត្រូវបានគេរាយការណ៍ថា រថយន្ដដឹកជញ្ជូនរបស់ក្រុមហ៊ុនរិទ្ធមុនី ស្ទើរ តែជាប់ចំណាត់ថ្នាក់លេខ១ ខាងបង្កគ្រោះ ថ្នាក់ចរាចរ ដោយប្រជាពលរដ្ឋ ដែលធ្វើ ដំណើរតាមផ្លូវ បណ្ដាលឱ្យស្លាប់និងរងរបួស ជាច្រើនករណី ៕


ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]