តារាជប៉ុនជើងចាស់ម្នាក់ បានធ្វើអត្តឃាត សង្ស័យមកពីផលប៉ះពាល់ហិរញ្ញវត្ថុ កំឡុងពេលកូវីដ១៩

//s9.kh1.co/68/68686f33fb28136bd745300167e11e35e95b6591.jpg
តារា & កម្សាន្ដ

 ២១-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ពិតជាធ្វើឲ្យសាធារណជន និង អ្នកគាំទ្រជាច្រើន ពិតជាមានភាពភ្ញាក់ផ្អើល និងចូលរួមសោកស្ដាយជាខ្លាំង បន្ទាប់ពីទទួលបានដំណឹងថា តារាសម្ដែងជើងចាស់ លោក Takashi Fujiki បានទទួលមរណភាពក្នុងវ័យ ៨០ ឆ្នាំ ដោយសារតែធ្វើអត្តឃាត

ជប៉ុន៖ ថ្មីៗនេះ យោងតាមគេហទំព័រព័ត៌មានរបស់ជប៉ុន បានរាយការណ៍ថា សាកសពរបស់តារាសម្តែងជនជាតិជប៉ុនជើងចាស់ លោក Takashi Fujiki  ត្រូវបានរកឃើញនៅក្នុងផ្ទះរបស់លោក ខណៈដែលខាងប៉ូលីស បានបញ្ជាក់ថា តារាសម្ដែងរូបនេះ បានធ្វើអត្តឃាតខ្លួនឯង ហើយបានស្លាប់ក្នុងវ័យ ៨០ ឆ្នាំ ដែលនេះគឺជា រឿងហេតុដ៏គួរឲ្យភ្ញាក់ផ្អើលសាជាថ្មីម្ដងទៀត ក្រោយពេល ដែលតារាសម្ដែងស្រីល្បី នាង Ashina Sei  ក៏បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈព័ត៌មាននេះ បានឲ្យដឹងទៀតថា កូនប្រុសរបស់តារាសម្តែង លោក Takashi Fujiki បានរកឃើញថា ឪពុករបស់ខ្លួន បានទទួលមរណភាពហើយ ដែលនៅព្រឹកថ្ងៃទី ២០ ខែកញ្ញា នៅពេលដែល លោកបានត្រឡប់មកផ្ទះវិញដែលជាផ្ទះ ដែលរស់នៅជាមួយគ្នា ក្នុងសង្កាត់ Nakano ក្នុងទីក្រុង Tokyo  ពិតជាធ្វើឲ្យលោកមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានដឹងអំពីហេតុការណ៍នេះ។ 

យ៉ាងណាមិញ ខាងការិយាល័យរបស់តារាសម្តែងវ័យចំណាស់រូបនេះ បាននិយាយថា ចាប់ពីខែមីនា ក្នុងឆ្នាំនេះដោយសារតែមានផលប៉ះពាល់ នៃការរីករាលដាលនៃជំងឺ កូវីដ១៩ ធ្វើឲ្យស្ថានភាពការងាររបស់ លោក Fujiki ជួបបញ្ហា ការងារដែលបានធ្លាក់ចុះយ៉ាងខ្លាំង។

ម៉្យាងវិញទៀត  ដោយសារតែ លោក មានអាយុ ៨០ ឆ្នាំទៅហើយ នេះបើយោងទៅតាមអាជ្ញាធរ បានឲ្យដឹងថា មនុស្សវ័យចំណាស់គួរតែចៀសវាងពីការចេញទៅខាងក្រៅ ដូច្នេះហើយទើប លោក Fujiki ត្រូវស្នាក់នៅក្នុងផ្ទះយ៉ាងយូរ ដោយយោងតាមការស្មានជាច្រើន និងដោយសារតែស្ថានភាពការងារកំពុងតែជួបបញ្ហាថែមទៀត ទើប តារាជើងចាស់រូបនេះ មិនបានគិតឱ្យបានច្បាស់លាស់ ដែលទីបំផុត លោកធ្វើការសម្រេចចិត្តខ្លាំងបែបនេះ ។

យ៉ាងណាមិញ ខាងប៉ូលីស ក៏បានរកឃើញកំណត់ត្រាធ្វើអត្តឃាតនៅនឹងកន្លែងកើតហេតុ ដែលក្នុងនោះ លោក Fujiki បានសរសេរថា៖  

ខ្ញុំមិនជឿថា ខ្ញុំអាចបន្តធ្វើជាអ្នកសម្ដែងបានទៀតទេ

Takashi Fujiki

ដែលនៅក្នុងខ្លឹមសារនេះ ក៏បានធ្វើឲ្យសាធារណជនជាច្រើន សម្ដែងការសោកស្ដាយជាមួយនឹងលោក ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Takashi Fujiki
Takashi Fujiki
Takashi Fujiki
Takashi Fujiki
Takashi Fujiki
Takashi Fujiki
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T