ចិន៖ កាលពីថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពី ទំព័រ Sohu បានរាយការណ៍ឲ្យដឹងថា តារាសម្តែងស្រីល្បីឈ្មោះ Li Xin Ai បានចែករំលែករូបភាពចុងក្រោយ នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង ដោយបានប្តេជ្ញាចិត្តថា នឹងធ្វើការហាត់ប្រាណដើម្បីសម្រកទម្ងន់ ឲ្យបាន ២០ គីឡូក្រាម ដើម្បីត្រឡប់មករកភាពល្អប្រសើរឡើងវិញ។

នៅក្នុងនោះដែរ បានឲ្យដឹងថា នាងបានឡើងទម្ងន់យ៉ាងខ្លាំង ដោយសារតែ នាងមិនបានថែរក្សារូបរាងឲ្យបានស្លីមស្អាត ខណៈដែលកាលពីមុននេះ នាងមានទម្ងន់ពី ៤៥-៤៦ គីឡូក្រាមតែប៉ុណ្ណោះ តែបច្ចុប្បន្ននេះ ទម្ងន់របស់នាងបានឡើងដល់ ៦៩-៧០ គីឡូក្រាម។

ម៉្យាងវិញទៀត ការឡើងទម្ងន់យ៉ាងច្រើនបែបនេះ បានធ្វើឲ្យមានការផ្លាស់ប្តូររូបរាង និងរូបសម្រស់របស់នាងយ៉ាងខ្លាំង ធ្វើឲ្យហ្វេនៗជាច្រើនចំណាំមិនចង់បាន ក៏ដូចជា បានធ្វើឲ្យនាងលែងមានភាពស្រស់ស្អាតដូចកាលពីមុន ជាពិសេស ថែមទាំងមានការលំបាក ក្នុងការស្លៀកសម្លៀកបំពាក់តឹងទៀតផង ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Li Xin Ai 
Li Xin Ai កាលពីមុន  
Li Xin Ai កាលពីមុន  
Li Xin Ai កាលពីមុន  
Li Xin Ai កាលពីមុន  
Li Xin Ai  ពេលបច្ចុប្បន្ន 
Li Xin Ai ពេលបច្ចុប្បន្ន 
Li Xin Ai ពេលបច្ចុប្បន្ន 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ