ភ្នំពេញ ៖ គូសង្សារមួយគូ បានធ្វើសកម្ម ភាពឆក់យក ទូរស័ព្ទពីបុរស ជនជាតិចិន ខណៈ កំពុង និយាយ នៅតាមផ្លូវ ប៉ុន្ដែដោយសារតែ មានការជួយអន្ដរាគមន៍ដេញតាមរបស់ប្រជា ពលរដ្ឋនោះ តួអង្គប្រុស ត្រូវបានចាប់ខ្លួននៅ កន្លែងកើតហេតុ ដោយសារតែដួលម៉ូតូ រីឯ តួអង្គស្រី បានរត់គេចខ្លួន នាំយកទៅទាំងទូរ ស័ព្ទរបស់ជនរងគ្រោះផងដែរ ។

ហេតុការណ៍ឆក់ទូរស័ព្ទពីបុរសជនជាតិ ចិនខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោងប្រមាណ១០ ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៣១០កែងផ្លូវលេខ១៤៣ សង្កាត់បឹងកេង កងទី៣ ខណ្ឌចំការមន ។

យោងតាមសាក្សីដែលបានធ្វើហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែល បុរសជនជាតិចិន ឈ្មោះហេតុ ឡៅលីម កំពុងឈរនិយាយទូរស័ព្ទនៅតាមផ្លូវ ស្រាប់ តែពេលនោះ លេចមុខជនសង្ស័យទាំងជា គូសង្សារជាមួយគ្នា ជិះម៉ូតូម៉ាកហ្វីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AT-7757 ធ្វើសកម្ម ភាពឆក់យកទូរស័ព្ទពីជនរងគ្រោះ ដែលនារី ជាសង្សារជាអ្នកឆក់ ។

សាក្សីបានបន្ដថា បន្ទាប់ពីមានសកម្មភាព ឆក់ទូរស័ព្ទដៃខាងលើនេះរួចមក បង្កឱ្យមាន ការភ្ញាក់ផ្អើល ពីសំណាក់ប្រជាពលរដ្ឋនៅ ចំណុចកើតហេតុ ខណៈដែលជនសង្ស័យទាំង ពីរ ជិះម៉ូតូគេចខ្លួនភ្លាមៗតែម្ដង ។ ប៉ុន្ដែ ដោយសារតែមានការជិះម៉ូតូដេញតាមពី ក្រោយ និងភ័យស្លន់ស្លោរផងនោះ បានធ្វើ ឱ្យម៉ូតូរបស់ពួកគេដួល ហើយបុរសជាសង្សារ ត្រូវបានប្រជាពលរដ្ឋ ឡោមព័ទ្ធឃាត់ខ្លួន បានភ្លាមៗ ខណៈដែលនារីជាសង្សាររត់ គេច ខ្លួនពីកន្លែង កើតហេតុ ដោយនាំយកទូរស័ព្ទ ដៃរបស់ជនរងគ្រោះទៅជាមួយផងដែរ ។

ដោយមានករណីនេះ កម្លាំងសមត្ថកិច្ច មូលដ្ឋាន បានចុះទៅជួយអន្ដរាគមន៍ ហើយ នាំជនសង្ស័យទៅកន្លែងប៉ុស្ដិ៍នគរបាល ។

ក្រោយការ សួរនាំជនសង្ស័យរូបនេះ សារ ភាពថា រូបគេ មានឈ្មោះដារ៉ា សុធី អាយុ ២១ឆ្នាំ ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ ដោយឡែកនារី ជាសង្សារ កំពុងរត់គេចខ្លួននោះ ឈ្មោះស្រី អ៊ិត អាយុជាង២០ឆ្នាំ ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរូបនេះ ស្ថិតក្រោមការសាកសួរ និងកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ ៕






ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]