អ្នកចូលចិត្តប្រើ WiFi តាមទីសាធារណៈ សូមមានការប្រុងប្រយ័ត្ននៅពេលបើកប្រើកម្មវិធីមួយនេះ

//s9.kh1.co/f2/f2ddc466b7c39ffc6c38a25ab937fabc2549f580.jpg
បច្ចេកវិទ្យា

 ២១-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗនេះអ្នកស្រាវជ្រាវជនជាតិអូស្ត្រាលី ឈ្មោះ Chris Moberly ដែលធ្វើការនៅក្រុមហ៊ុន GitLab បានរកឃើញកំហុសឆ្គងនៅក្នុងកម្មវិធី Firefox សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ដែលអាចឱ្យជនអនាមិក បញ្ចូលមេរោគតាមរយៈកម្មវិធី Firefox ដោយធ្វើឱ្យកម្មវិធីនេះអាចបើកគេហទំព័រ ឬបញ្ចូលកម្មវិធីបន្ថែមរបស់ Firefox ដែលមានផ្ទុកមេរោគ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការវាយប្រហារនេះអាចកើតមានឡើងនៅពេលដែលជនអនាមិក និងអ្នកប្រើប្រាស់នៅក្នុងប្រព័ន្ធ WiFi តែមួយ ដោយពួកគេបានប្រើភាពចន្លោះប្រហោងនៅក្នុង Firefox SSDP ដែលជាផ្នែកមួយនៅក្នុងកម្មវិធី Firefox សម្រាប់ចែកចាយ ឬទទួលទិន្នន័យជាមួយឧបករណ៍ផ្សេងៗទៀតដើម្បីបញ្ចូលមេរោគ។ ជាឧទាហរណ៍ អ្នកវាយប្រហារនេះអាចប្រើប្រាស់ប្រព័ន្ធ WiFi នៅក្នុងហាងកាហ្វេដើម្បីបញ្ចូលកម្មវិធីមេរោគបាន ដូច្នេះសម្រាប់លោកអ្នកដែលកំពុងប្រើកម្មវិធី Firefox ស្របពេលនឹងការវាយប្រហារនេះ ទូរសព្ទលោកអ្នកអាចនឹងបើកចូលទៅគេហទំព័រដែលមានផ្ទុកមេរោគដោយស្វ័យប្រវត្តិ។

https://s9.kh1.co/__image/w=650,h=449,q=100/f2/f2ddc466b7c39ffc6c38a25ab937fabc2549f580.jpg

សូមបញ្ជាក់ផងដែរថា បញ្ហានេះគឺមានតែនៅក្នុងប្រព័ន្ធប្រតិបត្តិការ Android ប៉ុណ្ណោះ ហើយវាពុំមានការប៉ះពាល់ទៅលើកម្មវិធីសម្រាប់កំព្យូទ័រ ឬប្រព័ន្ធប្រតិបត្តិការ iOS ទេ។ ដូច្នេះដើម្បីធានាបាននូវសុវត្ថិភាពក្នុងការប្រើប្រាស់ទូរសព្ទ លោកអ្នកគួរតែចូលទៅក្នុង Play Store ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធីនេះឱ្យបានឆាប់រហ័ស៕

Nget Puthea
Puthea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T