មិនទាន់បញ្ចប់នៅឡើយទេ កម្មវិធីតិកតុកនឹងបន្តវត្តមាន នៅក្នុងសហរដ្ឋអាមេរិក ដោយសារតែរឿងនេះ

//s9.kh1.co/69/693b2e987e741d49e3ebeea94609a9cb5a4624a9.jpg
បច្ចេកវិទ្យា

 ២០-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រធានាធិបតីធ្លាប់បានបញ្ជាឲ្យហាមឃាត់កម្មវិធីនេះនៅសហរដ្ឋអាមេរិក ដោយឡើកឡើងពីកង្វល់សន្តិសុខជាតិ។

អាមេរិក៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្ដែងការយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដែលនឹងអនុញ្ញាតឲ្យកម្មវិធីចែករំលែកវីដេអូតិកតុក ដែលគ្រប់គ្រងដោយជនជាតិចិន ឲ្យបន្តប្រតិបត្តិការនៅសហរដ្ឋអាមេរិក។ លោក ត្រាំ​ បានប្រាប់អ្នកយកព័ត៌មានថា លោកបានផ្ដល់ក្ដីសន្ដោសរបស់លោក ដល់ភាពជាដៃគូរវាងតិកតុក ជាមួយក្រុមហ៊ុនអាមេរិក Oracle និង Walmart។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រធានាធិបតីធ្លាប់បានបញ្ជាឲ្យហាមឃាត់កម្មវិធីនេះនៅសហរដ្ឋអាមេរិក ដោយឡើកឡើងពីកង្វល់សន្តិសុខជាតិ។ មន្ត្រីសន្តិសុខអាមេរិកភ័យខ្លាចទិន្នន័យដែលម្ចាស់កម្មវិធីតិកតុកប្រមូលបាន នឹងត្រូវប្រគល់ទៅឲ្យរដ្ឋាភិបាលចិន។ ម្ចាស់ក្រុមហ៊ុនរបស់តិកតុកគឺ ByteDance បានបដិសេធការចោទប្រកាន់ ដែលថាវាត្រូវបានគ្រប់គ្រងឬចែករំលែកទិន្នន័យជាមួយរដ្ឋាភិបាលចិន។

កាលពីថ្ងៃសៅរ៍ លោក ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងធានានូវទិន្នន័យរបស់ជនជាតិអាមេរិកាំងប្រមាណ១០០លាននាក់ ដែលប្រើកម្មវិធីនេះថាមានសុវត្ថិភាព ដោយប្រាប់អ្នកយកព័ត៌មានថា៖ «សុវត្ថិភាពនឹងមាន១០០ភាគរយ។» ក្រុមហ៊ុន ByteDance មិនទាន់ត្រូវបានធ្វើអត្ថាធិប្បាយលើកិច្ចព្រមព្រៀងកម្មវិធីតិកតុក ដែលត្រូវស្នើសុំបន្ថែមទៀតពីរដ្ឋាភិបាលចិន។

លោក ត្រាំ បានយល់ព្រម លើកិច្ចព្រមព្រៀង ដែលនឹងអនុញ្ញាតតិកតុក ឲ្យដំណើរការនៅសហរដ្ឋអាមេរិក
លោក ត្រាំ បានយល់ព្រម លើកិច្ចព្រមព្រៀង ដែលនឹងអនុញ្ញាតតិកតុក ឲ្យដំណើរការនៅសហរដ្ឋអាមេរិក

ការយល់ព្រមរបស់លោក ត្រាំ ចំពោះកិច្ចព្រមព្រៀងនេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលរបស់លោកបាននិយាយថា នឹងហាមឃាត់ការទាញយកកម្មវិធីតិកតុក តាមរយៈ Store កម្មវិធីនានា ចាប់ពីថ្ងៃអាទិត្យនេះ។ ទោះជាយ៉ាងណា ក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយថា ឥឡូវនេះខ្លួនបានពន្យារពេលថ្ងៃផុតកំណត់នៃការផ្អាកកម្មវិធីនេះ រយៈពេលមួយសប្ដាហ៍ រហូតដល់ថ្ងៃទី២៧ ខែកញ្ញា ក្នុងដំណើរវិវត្តនៃលទ្ធផលវិជ្ជមានថ្មីៗ។

ក្រុមហ៊ុន Oracle និង Walmart ត្រូវបានគេរំពឹងថា នឹងទទួលយកភាគហ៊ុនសំខាន់ៗ ហើយ ByteDance បានយល់ព្រមការពារសុវត្ថិភាពលើទិន្នន័យរបស់អ្នកប្រើប្រាស់អាមេរិក។ ទិន្នន័យរបស់តិកតុកនឹងត្រូវបានរក្សាទុកដោយ Oracle ដែលនឹងមានសិទ្ធិត្រួតពិនិត្យកូដប្រភពរបស់វា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T