Tomboyគ្រប់ពេលពេក ពេលនេះ Tina Suppanad លេងតែងខ្លួនបែបនេះម្តង

//s9.kh1.co/01/012170d022dce61dfc4d3c38e5a77f5ca3366f21.jpg
តារា & កម្សាន្ដ

 ២០-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាភេទទី៣ Tina Suppanad ជាតារាសម្ដែងម្នាក់ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងលើរូបសម្បត្តិស្រស់ស្អាត ហើយថ្មីៗនេះ តារារូបនេះបានតែងខ្លួនជាជានារីពិតជាប្លែកមើលសឹងមិនស្គាល់។

ថៃ៖ តារាសម្ដែងភេទទី៣ Tina Suppanad បើទោះបីនាងជាស្រ្តីតែងខ្លួនជាបុរសក៏ពិតមែន តែនាងពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងលើវិស័យសិល្បៈ មិនតែប៉ុណោះ ពីមួយឆ្នាំទៅមួយឆ្នាំ តារារូបនេះ កាន់តែមានប្រជាប្រិយភាព ហើយមានភាពមមាញឹកជាមួយការងារច្រើនជាងមុនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិត Tina Suppanad បើក្រឡេកទៅមើលរូបសម្បត្តិ តារារូបនេះវិញ ក៏មិនអន់ប៉ុន្មានឡើយ ចាប់តាំងពីនាងផ្លាស់ប្ដូររូបរាង និងតុបតែងខ្លួនស្លៀកពាក់ជាបុរសរួចមក រូបសម្រស់របស់នាងកាន់តែស្រស់ស្អាត សង្ហាគួរឲ្យចាប់អារម្មណ៍ខ្លាំង ចំណែកស្ទាយ៍តុបតែងខ្លួនក៏មិនចាញ់បុរសពិតៗឡើយ។ លើសពីនេះទៅទៀត តារាភេទទី៣រូបនេះ តែងតែធ្វើឲ្យអ្នកគាំទ្រជាច្រើន ចាប់អារម្មណ៍ នឹងលង់ស្នេហ៍ជាមួយនឹងរូបរាង មុខមាត់ដ៏ស្អាតរបស់ខ្លួនជានិច្ច។ 

ជាក់ស្ដែង ទស្សនិកជន និងហ្វេនៗរបស់ Tina Suppanad ផ្ទាល់ ធ្លាប់តែឃើញនាងតែងខ្លួនជាបុរសអស់ជាច្រើនកន្លងមកនេះ ស្រាប់តែពេលថ្មីៗនេះ តារាសម្ដែងរូបនេះ បានផ្លាស់ប្ដូរមកស្លៀកឈុតជានារីបែបឃ្យូតៗ ព្រមទាំងពាក់សក់វែង មើលទៅពិតជាប្លែក និងស្រស់ស្អាតខ្លាំង ខណៈពេលតែងខ្លួនជាបុរសមកជាប់រហូត។ ក្នុងនោះដែរ បន្ទាប់ពីអ្នកគាំទ្រជាច្រើន បានឃើញនៅរូបភាពជាច្រើនសន្លឹករបស់តារារូបនេះ តែងខ្លួនជាមនុស្សស្រីរួច ពួកគេបានសរសើរពីរូបសម្ផស្សនាងគ្រប់ៗគ្នាតែម្ដង៕

Tina Suppanad 
Tina Suppanad 
Tina Suppanad 
Tina Suppanad 
Tina Suppanad 
Tina Suppanad 
Tina Suppanad 
Tina Suppanad 
Tina Suppanad 
Tina Suppanad 
Tina Suppanad 
Tina Suppanad 
Tina Suppanad  និង Aom sushar
Tina Suppanad  និង Aom sushar
Tina Suppanad  និង Aom sushar
Tina Suppanad និង Aom sushar
Tina Suppanad  និង Aom sushar
Tina Suppanad និង Aom sushar
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T