ភ្នំពេញ ៖ យ៉ាងហោចណាស់ អ្នកធ្វើ ដំណើរតាមរថយន្ដឆ្លាម១គ្រឿង បានរង របួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ ចរាចរណ៍ បង្កឡើងដោយរថយន្ដលុច្សស៊ីស ៥៧០ បានព្រលះជាមួយរថយន្ដឆ្លាម ហើយ ខ្ទាតត្រូវម៉ូតូវីវ៉ា ១គ្រឿងរួមទាំងម្ចាស់របស់ វា កំពុងអង្គុយនៅលើម៉ូតូ ។

យោងតាមមន្ដ្រីនគរបាលមូលដ្ឋានបាន ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ដែលមិនទាន់ ដឹងមូលហេតុពិតប្រាកដនេះ បានកើតឡើង កាលពីវេលាម៉ោង ២ និង០៥នាទីរសៀល ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១២ ស្ថិតនៅលើ កំណាត់ផ្លូវជាតិលេខ ៦អា មុខផ្ទះសំណាក់ មហាសាល ស្ថិតនៅភូមិកៀនឃ្លាំង សង្កាត់ ព្រែកលៀប ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុ បានឱ្យដឹងថា គ្រោះថ្នាក់ ចរាចរណ៍នេះ បានកើតឡើងនៅពេលដែល រថយន្ដលុច្សស៊ីស ស៊េរី ៥៧០ ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 2U-7788 បានបើកនៅ លើកំណាត់ផ្លូវជាតិលេខ ៦ អា ហើយក៏បាន ជ្រុលទៅបុក ជាមួយរថយន្ដឆ្លាម១គ្រឿង ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2G-4749 ដែលជិះគ្នា ៣នាក់ បណ្ដាលឱ្យរងការ ខូចខាតមួយចំហៀងមុខខាងឆ្វេង និងបែក កង់ ។ ដោយឡែករថយន្ដលុច្សស៊ីសស៊េរី ទំនើប កង់របស់វាចំនួន ២នៅខាងក្រោយក៏ បានបែកផងដែរ ។

យោងតាមប្រភពព័ត៌មាន ពីសាក្សី ដដែលបានបន្ដថា ក្រោយពីរថយន្ដលុច្សស៊ីស បានជ្រុលទៅព្រលះរថយន្ដឆ្លាមហើយ ក៏ ខ្ទាតត្រូវម៉ូតូវីវ៉ា១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1AE-7065 បណ្ដាលឱ្យម្ចាស់ ម៉ូតូដែលកំពុងអង្គុយនៅលើម៉ូតូ រងរបួស ត្រង់ក្បាល ។

ក្រោយគ្រោះថ្នាក់ចរាចរណ៍ បុកបន្ដគ្នា នេះ សមត្ថកិច្ចមូលដ្ឋាន និងក្រុមមន្ដ្រីចរា ចរណ៍ជើងគោក បានចុះទៅត្រួតពិនិត្យនៅ កន្លែងកើតហេតុ ដើម្បីជួយអន្ដរាគមន៍ ។
សមត្ថកិច្ច ដែលបានចុះទៅត្រួតពិនិត្យ នៅកន្លែងកើតហេតុ បានឱ្យដឹងថា គ្រោះ ថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅពេល រថយន្ដលុច្សស៊ីស ដែលមានជនជាតិចិនជិះ នៅក្នុងរថយន្ដផងនោះ ធ្វើដំណើរចេញពីរាជ ធានីភ្នំពេញ ទៅតាមបណ្ដាខេត្ដ ខណៈដែល រថយន្ដឆ្លាមបានធ្វើដំណើរពីបណ្ដាខេត្ដមក រាជធានីភ្នំពេញវិញបន្ទាប់ពីបញ្ចប់ពិធីឆេង ម៉េង ។

ទោះជាយ៉ាងណា សមត្ថកិច្ចមិនទាន់បាន បញ្ជាក់ពីអត្ដសញ្ញាណពិតប្រាកដ របស់ជន រងគ្រោះ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរ ពេទ្យនៅឡើយទេ រីឯរថយន្ដទាំងពីរត្រូវ ស្ទូចយកទៅរក្សាទុក នៅការិយាល័យចរា ចរណ៍ជើងគោក រាជធានីភ្នំពេញដើម្បីដោះ ស្រាយបន្ដទៀត ។ សម្រាប់គ្រោះថ្នាក់ចរា ចរណ៍នេះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពី ភាគីណាខុស ឬត្រូវនោះទេ ដោយរង់ចាំការ វាស់វែង និងសាកសួរបន្ថែមទៀត ៕

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]