អតីតគ្រូ Spurs លោក Pochettino សារភាពត្រង់ៗថា មានក្ដីស្រមៃចង់ទៅដឹកនាំក្លិបគីឡូធ្ងន់នៅ La Liga មួយនេះ

//s9.kh1.co/bb/bb879ff3b3fae22b1b6f60e4250c5d680b78f0c6.jpg
កីទ្បា

 ១៩-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

លោក Pochettino សារភាពត្រង់ៗថា មានក្ដីស្រមៃចង់ទៅដឹកនាំក្លិប Real Madrid

អេស្ប៉ាញ៖ អតីតអ្នកចាត់ការទូទៅក្រុមមាន់ខ្នាយមាស Tottenham Hotspur លោក Mauricio Pochettino បានសារភាពថា លោកមានក្ដីស្រមៃចង់ទៅដឹកនាំក្រុមអធិរាជស Real Madrid ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Mauricio Pochettino 
លោក Mauricio Pochettino 

លោក Pochettino បច្ចុប្បន្នកំពុងទំនេរពីការងារជាគ្រូបង្វឹក ពោលតាំងពីត្រូវ Spurs បញ្ចប់តួនាទីកាលខែ វិច្ឆិកាឆ្នាំមុនមកម្ល៉េះ។ ជាមួយគ្នានេះ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន មានព័ត៌មានលេចឮច្រើនជាប់ពាក់ព័ន្ធ ទៅនឹងការទៅដឹកនាំក្លិបសារិការព្រៃ Newcastle United ។ មិនត្រឹមតែប៉ុណ្ណោះ មុនពេលលោក Ronald Koeman ចូលកាន់តំណែង លោក Pochettino ក៏ជាបេក្ខភាព១រូបត្រៀមជំនួសលោក Quique Setien នៅ Barcelona ផងដែរ។

  លោក Ronald Koeman
  លោក Ronald Koeman

យ៉ាងណាមិញ នៅពេលត្រូវបានអ្នកសារព័ត៌មាន សាកសួរទាក់ទងនឹង Real Madrid គ្រូបង្វឹកវ័យ៤៨ឆ្នាំ បានលើកឡើងយ៉ាងដូច្នេះថា៖

ខ្ញុំមិនដឹងទេ ប្រសិនបើថ្ងៃណាមួយខ្ញុំដឹកនាំ Real Madrid។ ប្រសិនបើអ្នកសួរខ្ញុំថា តើវាជាក្ដីសុបិនរបស់ខ្ញុំមែនទេ ប្រាកដណាស់គឺពិតមែនហើយ ដូចក្ដីស្រមៃទៅដឹកនាំជម្រើសជាតិអាហ្សង់ទីអ៊ីចឹងដែរ។ Real Madrid ជាក្រុមមួយក្នុងចំណោមក្រុមល្អបំផុតលើពិភពលោក ហើយក៏ជាក្លិបដែលមានប្រវត្តិសាស្ត្រដ៏អស្ចារ្យ៕

  លោក Mauricio Pochettino 
លោក Mauricio Pochettino 
លោក Mauricio Pochettino 

ប្រភពstandard

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T