មុិកសុិក៖ កាលពីថ្ងៃអាទិត្យទី១៣ ខែកញ្ញាចុងសប្ដាហ៍មុននេះ ការិយាល័យរដ្ឋអាជ្ញានៃប្រទេសមុិកសុិក បានប្រកាសអំពីការចាប់ខ្លួនជនសង្ស័យម្នាក់ ដែលមានឈ្មោះថា Sebastian វ័យ២០ឆ្នាំ ក្រោយពីជននេះ បានបាញ់សម្លាប់នារីម្នាក់ និងបុរសជាឪពុករបស់នារីរងគ្រោះ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមេសាកន្លងទៅ ជនសង្ស័យបានធ្វើដំណើរទៅកាន់ផ្ទះរបស់នារីរងគ្រោះ ដែលមានវ័យ២០ឆ្នាំដូចគ្នា ក្នុងតំបន់ Lanuna de Chicoautla។ លុះពេលទៅដល់ ជនសង្ស័យបានអង្វរនារីរងគ្រោះឲ្យផ្ដល់ឱកាសក្នុងការបង្កើតទំនាក់ទំនងស្នេហាជាមួយគ្នា តែនាងបានបដិសេធ ហើយជនសង្ស័យក៏បានទាញកាំភ្លើងបាញ់សម្លាប់ចោលតែម្ដង។

បន្ទាប់មក ជនសង្ស័យក៏បានដើរចូលទៅកាន់បន្ទប់ផ្សេង និងប្រុងបាញ់សម្លាប់សមាជិកគ្រួសាររបស់នារីរងគ្រោះទៀត ដែលបណ្ដាលឲ្យស្ត្រីជាម្ដាយ រួមទាំងបងប្រុសរងរបួសប៉ុណ្ណោះ។ បើទោះជាយ៉ាងណាក៏ដោយ ជនសង្ស័យមិនទាន់អស់ឡើយ ដោយដើរសំដៅទៅកាន់បន្ទប់ផ្សេងទៀត និងបាញ់សម្លាប់បុរសជាឪពុកវ័យ៤៤ឆ្នាំ ហើយក៏ធ្វើការរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ទៅ។

យ៉ាងណាមិញ ទីបំផុត ជនសង្ស័យក៏ត្រូវបានចាប់ខ្លួនក្នុងទីក្រុង Ecatepec ហើយគេកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទមនុស្សឃាតចំនួនពីរ.ករណី និងបទចោទប្រកាន់ចំនួនពីរ.ករណីផ្សេងទៀតនៃការប៉ុនប៉ងធ្វើឃាត៕

ជនសង្ស័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ