អ៊ីចឹងសោះ! មកដឹងពីរឿងរ៉ាវដែលធ្វើឲ្យ David Moyes មើលរំលង Thiago រើសយក Fellaini កាលពីឆ្នាំ២០១៣

//s9.kh1.co/1f/1f177e62973d7a7e982a02b6a724b4b6e9f4bd63.jpg
កីទ្បា

 ១៩-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

លោក David Moyes មិនហ៊ានប្រថុយដាក់សំណើឲ្យក្លិបទិញកីឡាករដែលលោកមិនទាន់ស្គាល់ច្បាស់នោះទេ

អង់គ្លេស៖ ថ្មីៗនេះក្លិបហង្សក្រហម Liverpool បានសម្រេចកិច្ចព្រមព្រៀងនាំយក ខ្សែបម្រើឆ្នើមជម្រើសជាតិអេស៉្បាញ Thiago Alcantara ពីក្លិប Bayern Munich ក្នុងតម្លៃខ្លួន២៥លានផោន (ឬប្រមាណ៣២លានដុល្លារ)។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Thiago Alcantara
កីឡាករ Thiago Alcantara

ហើយបើក្រឡេកបកក្រោយបន្តិច ពោលនៅក្នុងឆ្នាំ២០១៣ ក្លិប Manchester United ដែលស្ថិតក្រោមការដឹកនាំដោយលោក David Moyes ជាបេក្ខភាពឈានមុខគេក្នុងការនាំយក Thiago ចេញពីក្លិប Barcelona ប៉ុន្តែលទ្ធផលចុងក្រោយត្រូវបានធ្លាក់ក្នុងកណ្ដាប់ដៃរបស់ក្លិប Bayern Munich ទៅវិញ។

កីឡាករ Thiago Alcantara
កីឡាករ Thiago Alcantara

គួររម្លឹកដែរថាកីឡាករ Thiago ធ្លាប់ជាគោលដៅធំរបស់លោក Alex Ferguson ចាប់តាំងពីឆ្នាំ២០១១មកម្ល៉េះ ប៉ុន្តែ Barcelona មិនព្រមលក់។ ដោយឡែកនៅក្នុងឆ្នាំ២០១៣ ក្លិប Barca ក៏បានសម្រេចចិត្តដាក់លក់កីឡាកររូបនេះ ខណៈដែល Sir Alex បានប្រកាសចូលនិវត្តន៍ ជំនួសមកវិញដោយលោកគ្រូបង្វឹក David Moyes ។ 

  លោក Alex Ferguson និង David Moyes
  លោក Alex Ferguson និង David Moyes

នៅក្នុងពេលនោះលោក David Moyes មិនទាន់ស្គាល់ Thiago ច្បាស់នោះទេ​ ពោលលោកបានចំណាយពេលទៅចូលរួមមើលការប្រកួតរបស់ Barcelona ជាច្រើនលើក ដើម្បីវាស់ស្ទង់សមត្ថភាពរបស់ខ្សែបម្រើរូបនេះ។

កីឡាករ Thiago Alcantara
កីឡាករ Thiago Alcantara
  កីឡាករ Cesc Fàbregas
  កីឡាករ Cesc Fàbregas

ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថាលោកបែរជាចាប់អារម្មណ៍ចង់បានកីឡាករ Cesc Fàbregas ទៅវិញ ប៉ុន្តែនៅក្នុងកំឡុងពេលនោះ Barcelona មិនទាន់មានគម្រោងលក់រូបគេចេញនោះទេ។ ដោយសារតែស្ថានការណ៍​ប្រថុចញ៉ុច​ពេកទើបធ្វើឲ្យលោកសម្រេចចិត្តទិញយកអតីតកូនក្រុមរបស់លោកនៅ Everton គឺកីឡាករ Marouane Fellaini ដោយបោះចង់ចោល Thiago Alcantara ព្រោះជាកីឡាករដែលលោកមិនសូវស្គាល់ច្បាស់៕

  កីឡាករ Marouane Fellaini
  កីឡាករ Marouane Fellaini
  កីឡាករ Marouane Fellaini
  កីឡាករ Marouane Fellaini

ប្រភពtalksport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T