ខ្ចិលកើតទុក្ខច្រើន! នារីរូបនេះ រាំអង្គុយញាក់លើមឈូសសពបុរសដែលនាងស្រលាញ់ ទុកជាការជូនដំណើរចុងក្រោយ (មានវីដេអូ)

//s9.kh1.co/c2/c24f661cf1ec0751d414f78f9274545378531b0e.png
សង្គម

 ១៩-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

វីដេអូមួយដែលបង្ហាញពីនារីម្នាក់ រាំអង្គុយញាក់លើមឈូស ដោយមានម៉ូតូចំនួនពីរគ្រឿងទ្រ.មឈូសពីក្រោម បានល្បីល្បាញពាសពេញបណ្ដាញអុីនធឺណេត ក្រោយពីទទួលបានអ្នកចុចចូលទស្សនាលើស១០លានដង

អេក្វាឌ័រ៖ វីដេអូមួយដែលបង្ហាញពីនារីម្នាក់ រាំអង្គុយញាក់លើមឈូស ដោយមានម៉ូតូចំនួនពីរគ្រឿងទ្រ.មឈូសពីក្រោម បានល្បីល្បាញពាសពេញបណ្ដាញអុីនធឺណេត ក្រោយពីទទួលបានអ្នកចុចចូលទស្សនាលើស១០លានដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូបង្ហាញឲ្យឃើញថា នារីខាងលើ បានពាក់អាវពណ៌ខ្មៅ ជាមួយនឹងខោខៅប៊យ រាំញាក់គូទយ៉ាងរស់រវើក និងផ្ដល់ស្នាមថើមពីរដង ពីលើកញ្ចក់មឈូសទៅកាន់សពបុរសដែលនាងស្រលាញ់ មុនពេលយកទៅបញ្ចុះ។ ហើយខណៈពេលនោះ មានមនុស្សចោមរោមមើលយ៉ាងច្រើនកុះករ និងស្រែកហ៊ូផងដែរ។

ពិធីបុណ្យសពដ៏ប្លែកនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុង Manta នៃខេត្ត Manabi ប្រទេសអាក្វាឌ័រ។ ហើយបុរសជាសាកសពមានឈ្មោះថា MarlonMero Quijije វ័យ៣៥ឆ្នាំ ដែលបានស្លាប់ដោយសារ គេបាញ់សម្លាប់ជាច្រើនគ្រាប់។

ទន្ទឹមនឹងនេះដែរ ក៏មានមហាជនមួយចំនួនបានគាំទ្រចំពោះសកម្មភាពរបស់នារីរូបនោះ ហើយចំណែកមួយចំនួនទៀតគិតថា វាជាសកម្មភាពមួយមិនសមរម្យក្នុងការជូនដំណើរសពឡើយ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T