អីយ៉ាស! Man UTD បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងជម្រើសជាតិប្រេស៊ីលម្នាក់នេះហើយ

//s9.kh1.co/9e/9e0d61a62f570feb16d25bed1a1965a76710e676.jpg
កីទ្បា

 ១៩-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Man UTD បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹង កីឡាករ Alex Telles ហើយ

បរទេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបបិសាចក្រហម Manchester United បានព្រមព្រៀងកុងត្រា៥ឆ្នាំជាមួយនឹងខ្សែការពារស្លាបឆ្វេងរបស់ក្លិប FC Porto កីឡាករ Alex Telles

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Alex Telles
  កីឡាករ Alex Telles

អ្នកសារព័ត៌មានផ្នែកកីឡាសញ្ជាតិបារាំង លោក Mohamed Bouhafsi បានរាយការណ៍មកថា Man UTD បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងជម្រើសជាតិប្រេស៊ីលហើយ នៅឡើយតែការព្រមព្រៀងតម្លៃគ្នារវាងក្លិបនឹងក្លិបប៉ុណ្ណោះ។

  កីឡាករ Alex Telles
  កីឡាករ Alex Telles

ក្លិបដែលដឹកនាំដោយលោក Ole Gunnar Solskjaer កំពុងតែមមាញឹកខ្លាំង ក្នុងការស្វែងរកខ្សែការពារស្លាបឆ្វេងថ្មីម្នាក់ ដោយកាលពីពេលថ្មីៗនេះ ពួកគេបានបង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករ Sergio Reguilon របស់ Real Madrid ។ យ៉ាងណាមិញ Reguilon ត្រូវបានក្លិបយក្សអេស្ប៉ាញលក់ឲ្យក្លិបមាន់ខ្នាយមាស Tottenham Spur ទៅវិញ ក្នុងតម្លៃ២៧លានផោន ក្រោយពីការផ្ទេរទៅទឹកដី Old Trafford បរាជ័យ។

  កីឡាករ Sergio Reguilon
  កីឡាករ Sergio Reguilon

ជាមួយគ្នានេះ មូលហេតុដែលការផ្ទេរ Reguilon បរាជ័យ គឺដោយសារតែ Man UTD មិនយល់ស្របនូវលក្ខខណ្ឌទិញត្រឡប់មកវិញរបស់ Real Madrid ហេតុដូចនេះហើយ ទើបពួកគេបង្វែរទៅចរចាយក Telles ពី Porto វិញ។

  កីឡាករ Alex Telles
  កីឡាករ Alex Telles

គួរឲ្យដឹងដែរថា ​ Telles បានចំណាយពេល៤ឆ្នាំមកហើយជាមួយ Porto ក្នុងនោះគេបង្ហាញខ្លួនបាន ១៩២ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់។ ដោយឡែកបើតាមប្រភពដដែល ខ្សែការពារស្លាបឆ្វេងវ័យ២៧ឆ្នាំក៏ជាគោលដៅរបស់ក្លិបអ្នកមាននៅបារាំង Paris Saint-Germain ផងដែរ ខណៈក្លិប Porto ទាមទារ ២២,៩លានផោន (ឬប្រមាណ២៩លានដុល្លារ) សម្រាប់តម្លៃខ្លួនកីឡាកររូបនេះ៕

  កីឡាករ Alex Telles
  កីឡាករ Alex Telles

ប្រភពexpress

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T