ទារិកាដ៏គួរឲ្យកម្សត់ម្នាក់ត្រូវបានស្លាប់ ដោយសារតែអ្នកបើកបររថយន្ដសង្រ្គោះបន្ទាន់ វង្វេងផ្លូវពេលដែលមករកផ្ទះជនរងគ្រោះ និងវង្វេងផ្លូវម្ដងទៀតពេលដឹកទារក ទៅមន្ទីរពេទ្យវិញ។

អ្នកស្រី Amy Carter បានទូរស័ព្ទទៅ ៩៩៩ បន្ទាប់ពីកូនស្រីរបស់គាត់ អាយុ៣ខែ មានការលំបាកក្នុងការដកដង្ហើម តែរថយន្ដសង្គ្រោះបន្ទាប់ប្រើរយៈពេលជាង១ម៉ោង ទើបមកដល់ផ្ទះរបស់គាត់ ព្រោះអ្នកបើកបរវង្វេងផ្លូវ។ ហើយហេតុការណ៍នេះ ក៏បានម្ដងទៀតនៅពេលដែលគាត់ បើកបរត្រឡប់ទៅមន្ទីរពេទ្យវិញ។ នៅខណៈពេលដែលធ្វើដំណើរទៅមន្ទីរពេទ្យ កូនស្រីរបស់គាត់ Bella បានឈប់ដកដង្ហើមជាងមួយម៉ោងទៅហើយ ដែលនេះបានបញ្ជាក់ថា Bella ស្លាប់បាត់ទៅហើយ។

អ្នកស្រី Carter បាននិយាយប្រាប់អ្នកអ្នកសារព័ត៌មានថា បើរថយន្ដសង្រ្គោះបន្ទាប់អាចមកទាន់ពេលវេលា កូនរបស់គាត់ប្រហែលជា មិនបានស្លាប់នោះទេ។ អ្នកស្រីបានបន្តថា នៅពេលដែលគាត់ទូរស័ព្ទទៅមន្ទីរពេទ្យ គាត់បានប្រាប់ពីអាស័យដ្ឋានច្បាស់លាស់ណាស់ គឺជាកំហុសរបស់តៃកុងឡាន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? តើវាជាកំហុសរបស់ស្រ្ដីរងគ្រោះ ឬ ខាងមន្ទីរពេទ្យ?





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]