នៅក្មេងទេ កូនពៅ ព្រាប សុវត្ថិ ទិញសុទ្ធតែឡានទំនើប តម្លៃមិនតិចម៉ឺនដុល្លារ (មានវីដេអូ)

//s9.kh1.co/0c/0c4699b0289caf17f9274d393bf0106c3c30ef5a.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កូនប្រុសពៅរបស់ តារាចម្រៀងដ៏មានប្រជាប្រិយភាព លោកព្រាប សុវត្ថិ បានបង្ហោះរូបភាពជាមួយឡានស៊េរីទំនើប យ៉ាងស្រស់ស្អាតថ្មីស្រឡាង

ភ្នំពេញ៖ យោងតាមគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន របស់តារាចម្រៀងវ័យក្មេងដែលកំពុងទទួលបានការចាប់អារម្មណ៍នោះ​ លោក សុវត្ថិ សិរីវុឌ្ឍ ដែលជាកូនប្រុសពៅរបស់ តារាចម្រៀងដ៏មានប្រជាប្រិយភាព លោកព្រាប សុវត្ថិ ទើបតែទិញរថយន្តស៊េរីទំនើប យ៉ាងស្រស់ស្អាតថ្មីស្រឡាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តារាចម្រៀងវ័យក្មេង ដែលមានសមត្ថភាពនៅក្នុងវិស័យសិល្បៈចម្រៀង បានបង្ហោះជាមួយឡាន ថ្មីសេរ៊ីទំនើបម៉ាក់ BMW i8 ដែលទើបទិញបន្ថែមមួយគ្រឿងទៀត ដោយមានតម្លៃថ្លៃយ៉ាងកត់សម្គាល់ និងបានថតអមជាមួយឡានសេរ៊ីទំនើបដ៏ទៃរបស់លោកផងដែរ។

 ដោយឡែក បើយោងតាមវេបសាយបរទេសមួយចំនួន បានបង្ហាញឲ្យបានដឹង ឡានថ្មីសេរ៊ីទំនើបម៉ាក់ BMW i8 មួយនេះ គេត្រូវបានប៉ាន់ស្មានឲ្យដឹងថា រថយន្តមួយនេះ វាមានតម្លៃរហូតទៅដល់ ក្បែរ ១០ម៉ឺនដុល្លារ ឯណោះ។

យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ មិនត្រឹមតែមានភាពជោគជ័យ តាំងពីនៅក្មេងវ័យនោះទេ បើនិយាយពីជីវិតឯកជន របស់តារាចម្រៀងរូបនេះ ឃើញថា កាន់តែមានភាពឡូយឆាយ ព្រោះមហាជន បានសង្កេតឲ្យឃើញថា លោកតែងតែដូររថយន្ត ជារឿយៗ ដូចដូរខោអាវទៅហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

  លោក សុវត្ថិ សិរីវុឌ្ឍ
  លោក សុវត្ថិ សិរីវុឌ្ឍ
  លោក សុវត្ថិ សិរីវុឌ្ឍ
  លោក សុវត្ថិ សិរីវុឌ្ឍ
  លោក សុវត្ថិ សិរីវុឌ្ឍ
  លោក សុវត្ថិ សិរីវុឌ្ឍ
https://s9.kh1.co/__image/w=650,h=448,q=100/ba/baa7895541af84005ffcc5699636960681370b51.jpg
  លោក សុវត្ថិ សិរីវុឌ្ឍ  និងឡានថ្មីសេរ៊ីទំនើប
  លោក សុវត្ថិ សិរីវុឌ្ឍ  និងឡានថ្មីសេរ៊ីទំនើប
  លោក សុវត្ថិ សិរីវុឌ្ឍ  និងឡានថ្មីសេរ៊ីទំនើប
  លោក សុវត្ថិ សិរីវុឌ្ឍ និងឡានថ្មីសេរ៊ីទំនើប
សុវត្ថិ សិរីវុឌ្ឍ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T