សមាជិកសភានៅឥណ្ឌា ធ្លាប់អះអាងថាងូតទឹកភក់ អាចការពារពីជំងឺកូវីដ-១៩ តែឥឡូវនេះ បែរជាគាត់តេស្តវិជ្ជមាននៃជំងឺ (មានវីដេអូ)

//s9.kh1.co/3a/3a2bd1bbcfddd6a1c39371533d58d656a846a4e3.jpg
សង្គម

 ១៩-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

លោក Sukhbir Singh Jaunapuria ជាសមាជិកសភាមកពីរដ្ឋ Rajasthan បានស្ថិតក្នុងចំណោមសមាជិកសភាចំនួន២៤នាក់ ដែលបានធ្វើតេស្តរកឃើញថា វិជ្ជមាននៃជំងឺកូវីដ-១៩

ឥណ្ឌា៖ លោក Sukhbir Singh Jaunapuria ជាសមាជិកសភាមកពីរដ្ឋ Rajasthan ប្រទេសឥណ្ឌា បានស្ថិតក្នុងចំណោមសមាជិកសភាចំនួន២៤នាក់ ដែលបានធ្វើតេស្តរកឃើញថា វិជ្ជមាននៃជំងឺកូវីដ-១៩ កាលពីថ្ងៃចន្ទទី១៤ ខែកញ្ញាដើមសប្ដាហ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ​រយៈពេលមួយខែមុនពេលលោក Sukhbir ឆ្លងជំងឺកូវីដ-១៩ គាត់បានថតវីដេអូឃ្លីបមួយបង្ហោះទៅលើគេហទំព័រហ្វេសប៊ុករបស់គាត់ ដែលបង្ហាញឲ្យឃើញពីសកម្មភាពគាត់កំពុងអង្គុយដោះអាវក្នុងវាលទឹកភក់ និងផ្លុំសម្បកខ្យង ហើយអះអាងថាធ្វើបែបនេះ អាចផ្ដល់នូវប្រព័ន្ធភាពស៊ាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

នៅក្នុងវីដេអូឃ្លីបខ្លីនោះ គាត់បាននិយាយជាភាសាហិណ្ឌូថា៖    

ចេញមកក្រៅមក ធ្វើឲ្យខ្លួនប្រាណសើមក្រោមដំណក់ទឹកភ្លៀង អង្គុយក្នុងដីដ៏កខ្វក់ ធ្វើការនៅកសិដ្ឋាន ផ្លុំសម្បកខ្យង និងបរិភោគអ្វីដែលសុទ្ធៗ (ដូចជាស្លឹកឈើដែលគាត់បានបរិភោគឲ្យឃើញជាដើម)។

សម្ដីរបស់លោក Sukhbir

យ៉ាងណាមិញ ព័ត៌មានអំពីលោក Sukhbir ឆ្លងជំងឺកូវីដ-១៩ បានផ្ទុះឡើងនៅពេលដែលករណីឆ្លងក្នុងប្រទេសឥណ្ឌាបានកើនឡើងយ៉ាងគំហុក។ ហើយបើគិតត្រឹមព្រឹកថ្ងៃសៅរ៍ទី១៩ ខែកញ្ញានេះ ករណីឆ្លងមានចំនួន៥,៣០៥,៤៧៥នាក់ ករណីស្លាប់ចំនួន៨៥,៦២៥នាក់ និងជាសះស្បើយចំនួន៤,២០៥,២០១នាក់ផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

លោក Sukhbir
លោក Sukhbir
លោក Sukhbir
លោក Sukhbir
លោក Sukhbir
លោក Sukhbir
លោក Sukhbir
លោក Sukhbir
លោក Sukhbir
លោក Sukhbir
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/40/40c51ea52f63f35126eaf149204695616c1bd9d4.jpg

ម៉ាកយីហោ “ផ្ទះបាយភូមិខ្មែរ” បង្កើតឡើងដោយកូនខ្មែរ ដែលមានបេះដូងនិងការតាំងចិត្តយ៉ាងខ្លាំង ក្នុងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរតំណែលជាតិ

 ២៩-មីនា-២០២៤ 
 ៣ល្ងាច · ២៦ នាទីមុន
//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៥ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T