យោងតាមគេហទំព័រ The Sun បានអោយដឹងថា ក្រុមបណ្តាញសង្គម Twitter មួយក្រុម បានបង្កើតគេហទំព័ឈ្មោះ Drunk abroad ដើម្បីសើចចំអក អ្នកដែល ផឹកស្រាស្រវឹង។

ជាក់ស្តែងរូបភាពដែលបានដកស្រង់ពី ក្រុមបណ្តាញសង្គម Twitter មួយនេះ បានបង្ហាញពី សកម្មភាពមិនល្អជាច្រើន របស់អ្នកផឹកស្រវឹងស្រា។ ក្នុងនោះ មានរូបភាពខ្លះ បង្ហាញពី អ្នកស្រវឹងស្រា ត្រូវ មិត្តភក្តិ យកប៊ិច សរសេរពេញខ្លួន ឬ ចាក់សំរាមពីលើជាដើម។ លើសពីនេះ រូបភាពខ្លះ បានបង្ហាញពី រូបអ្នកស្រវឹងស្រា គេងស្រាតនៅលើគ្រែ ឬ ទីសាធារណៈទៀតផង។ គូររំលឹកថា រហូតដល់ពេលនេះ មានមនុស្សប្រមាណ 23,000 នាក់ ដែលបានចុះឈ្មោះ ក្នុងគេហទំព័រ មួយនេះ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះរូបភាពទាំងអស់នេះ?




















ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]