កាលពីព្រឹកមិញនេះ មានការបង្ហោះចែកចាយ នូវវីឌីអូឃ្លីបខ្លីមួយ បង្ហាញពីទិដ្ឋភាព របស់ជនរងគ្រោះម្នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលបានទទួលរង របួសយ៉ាងធ្ងន់ធ្ងរ រហូតបាត់បង់ជីវិត បើយោងតាមការរៀបរាប់ នៅក្នុងបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក។

តាមរយៈវីឌីអូឃ្លីប បង្ហាញអោយឃើញថា ក្មេងប្រុសវ័យជំទង់ម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ និង ហូរឈាមយ៉ាងច្រើន ទៀតផង ហើយក្នុងនោះដែរ ក៏ឃើញមានឡានពេទ្យ ទៅដល់កន្លែង កើតហេតុដើម្បីនាំយក ជនរងគ្រោះ ទៅសង្គ្រោះផងដែរ។ តែទោះជាយ៉ាងណា បើតាមការរៀបរាប់ បានឲ្យដឹងថា ក្មេងប្រុសរូបនេះ បានស្លាប់បាត់បង់ជីវិត បាត់ទៅហើយតាមសារដែលអ្នកប្រើប្រាស់បណ្ដាញនេះធ្វើការចែកចាយ។

 

សូមទស្សនាវីឌីអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណា?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]