ទីបំផុតកម្មវិធីប្រកួតប្រជែងបែបសកល «Make It Bright » របស់ JTI កម្ពុជា បានរកឃើញជ័យលាភី ពីវគ្គផ្ដាច់ព្រ័ត្រហើយ!

//s9.kh1.co/71/713d0e8d3772ac8157647039a988689fa39f73ec.jpg
សង្គម

 ១៥-កញ្ញា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមហ៊ុន JT International (JTI​ កម្ពុជា) បានរៀបចំកម្មវិធីប្រកួតប្រជែង «Make It Bright » វគ្គផ្ដាច់ព្រ័ត្រប្រចាំប្រទេសកម្ពុជា នៅក្នុងសណ្ឋាគារសូហ្វីតែលភ្នំពេញ ដើម្បីស្វែងរកបេក្ខជនដែលមានគំនិតធ្វើអាជីវកម្មល្អបំផុត សម្រាប់តំណាងកម្ពុជា ទៅប្រកួតជាមួយបេក្ខជនដទៃទៀត មកពី៣៣ប្រទេសជុំវិញពិភពលោក ដែលJTI មានប្រតិបត្តិការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ញា ផល  សម្ជស្ស អ្នកសម្របសម្រួលកម្មវិធី Make It Bright ប្រចាំប្រទេសកម្ពុជា/ រូបភាពដោយ៖ JTI (កម្ពុជា)
កញ្ញា ផល សម្ជស្ស អ្នកសម្របសម្រួលកម្មវិធី Make It Bright ប្រចាំប្រទេសកម្ពុជា/ រូបភាពដោយ៖ JTI (កម្ពុជា)
គណៈកម្មការវិនិច្ឆ័យនៃកម្មវធីប្រកួតប្រជែង «Make it Bright» របស់ JTI (កម្ពុជា)
គណៈកម្មការវិនិច្ឆ័យនៃកម្មវធីប្រកួតប្រជែង «Make it Bright» របស់ JTI (កម្ពុជា)

បន្ទាប់ពីទទួលបាននូវវគ្គបណ្ដុះបណ្ដាល២ខែ ពីសំណាកអ្នកជំនាញក្រុមហ៊ុន JTI  សម្រាប់វគ្គផ្ដាច់ព្រ័ត្រនេះដែរ បេក្ខជនដែលត្រូវបានជ្រើសរើសដើម្បីយកមកធ្វើការប្រកួតជែង គឺសុទ្ធសឹងតែជាបេក្ខជន ដែលមានចក្ខុវិស័យ ភាពច្នៃប្រឌិត និងគំនិតអាជីវកម្មលេចធ្លោជាងគេ សម្រាប់បង្ហាញទៅកាន់គណៈកម្មការ។ ដោយក្នុងនោះ មានដូចជាក្រុម ALLIANCE , SPOTLIGHT,THE DYAD និង ក្រុម BOPHA។

ជាមួយគ្នានេះដែរ លោកអគ្គនាយកក្រុមហ៊ុន JTI កម្ពុជា រ៉យ ម៉ាណាលីលី (Roy Manalil) បានពន្យល់ថា៖

 «សម្រាប់គោលបំណងនៃកម្មវិធីប្រកួតប្រជែងលំដាប់សកល «Make It Bright» របស់ក្រុមហ៊ុនJTI គឺដើម្បីផ្តល់ឱកាសដល់និស្សិតនូវបទពិសោធជីវិតថ្មី សម្រាប់ការកសាងអាជីពដ៏ភ្លឺស្វាង និងផ្តល់ឱកាសការងារដល់យុវជន ជាមួយក្រុមហ៊ុនស្តង់ដាអន្តរជាតិ ដែលមានទីតាំងនៅតាមបណ្តាប្រទេសជាច្រើនពាសពេញពិភពលោក។»

លោកអគ្គនាយកក្រុមហ៊ុន JTI កម្ពុជា រ៉យ ម៉ាណាលីលី ពន្យល់ពីគោលបំណងនៃកម្មវិធី «Make It Bright» /រូបភាពដោយ៖ JTI (កម្ពុជា)
លោកអគ្គនាយកក្រុមហ៊ុន JTI កម្ពុជា រ៉យ ម៉ាណាលីលី ពន្យល់ពីគោលបំណងនៃកម្មវិធី «Make It Bright» /រូបភាពដោយ៖ JTI (កម្ពុជា)

ដោយឡែក កំឡុងពេលប្រកួតប្រជែងយ៉ាងស្វិតស្វាញ សម្រាប់វគ្គផ្ដាច់ព្រ័ត្រនេះ បេក្ខជនវ័យក្មេងទាំង៤ក្រុមខាងលើ បានបង្ហាញគំនិតអាជីវកម្មដ៏គួរចាប់អារម្មណ៍ផ្សេងៗគ្នា។

នៅទីបំផុត គណៈកម្មការ ក៏បានសម្រេចជ្រើសរើស ក្រុម THE DYAD​ ឲ្យក្លាយជាម្ចាស់ជ័យលាភី Make It Bright ប្រចាំប្រទេសកម្ពុជា។ 

ដោយក្នុងនោះដែរ ក្រុមជ័យលាភីនេះ នឹងបន្តហ្វឹកហាត់ និងត្រៀមខ្លួន ដើម្បីហោះទៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដើម្បីប្រកួតជាមួយបណ្តាប្រទេសដទៃទៀត នៅពេលដ៏ខ្លីខាងមុខនេះ។

លោក សាន សែល (កណ្តាល) ជាគ្រូបង្វឹក (Mentor) របស់ក្រុម The DYAD / រូបភាពដោយ៖ JTI (កម្ពុជា)
លោក សាន សែល (កណ្តាល) ជាគ្រូបង្វឹក (Mentor) របស់ក្រុម The DYAD / រូបភាពដោយ៖ JTI (កម្ពុជា)

សម្រាប់ម្ចាស់ជ័យលាភីដែលប្រកួតឈ្នះ នៅក្នុងការប្រកួតប្រជែងបែបសកល ពួកគេនឹងទទួលបានឱកាសចុះកម្មសិក្សាឆ្លងប្រទេសកម្រិតអន្តរជាតិ ចំនួនប្រាំមួយខែ ដោយទទួលបានកម្រៃ ដោយក្នុងនោះ ពួកគេ នឹងត្រូវចំណាយពេលពីរខែ នៅទីស្នាក់ការកណ្តាលរបស់JTI នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ពីរខែទៀតនៅការិយាល័យណាមួយ ក្នុងចំណោមការិយាល័យJTI ចំនួន៤០០ជុំវិញពិភពលោក និងពីរខែចុងក្រោយនៅទីតាំងនៃប្រទេសសាម៉ីខ្លួន៕

រូបភាពដោយ៖ JTI (កម្ពុជា)
រូបភាពដោយ៖ JTI (កម្ពុជា)
កញ្ញា សុវណ្ណ  ពេជ្រពិសី និង កញ្ញា សរ   ផាសុកវីណា មកពី ក្រុម The DYAD ជាអ្នកទទួលបានជ័យលាភីពីកម្មវិធី« Make It Bright» JTI (កម្ពុជា) / រូបភាពដោយ៖ JTI (កម្ពុជា)
កញ្ញា សុវណ្ណ ពេជ្រពិសី និង កញ្ញា សរ ផាសុកវីណា មកពី ក្រុម The DYAD ជាអ្នកទទួលបានជ័យលាភីពីកម្មវិធី« Make It Bright» JTI (កម្ពុជា) / រូបភាពដោយ៖ JTI (កម្ពុជា)
បេក្ខជនប្រកួតប្រជែងទាំងបីក្រុមទទួលរង្វាន់លើកទឹកចិត្តពីកម្មវិធី
បេក្ខជនប្រកួតប្រជែងទាំងបីក្រុមទទួលរង្វាន់លើកទឹកចិត្តពីកម្មវិធី
«Make It Bright »​ របស់ JTI កម្ពុជាបានរកឃើញជ័យលាភីពីវគ្គផ្ដាច់ព្រ័ត្រហើយ
«Make It Bright »​ របស់ JTI កម្ពុជាបានរកឃើញជ័យលាភីពីវគ្គផ្ដាច់ព្រ័ត្រហើយ
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T