ឃើញឈុតសម្លៀកបំពាក់ Mookda ក្នុងរឿងច្រវ៉ាក់ស្នេហ៍ សាមញ្ញៗ ប៉ុន្តែ តម្លៃញាក់សាច់

//s9.kh1.co/dc/dc151c05724b42208739bb67056d893d98947976.jpg
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

គ្រាន់តែថតរឿងភាគថ្មី Mookda Narinrak ចំណាយលើឈុតសម្លៀកបំពាក់នីមួយៗ និងគ្រឿងអលង្កា ហ្វេនៗបានដឹងហើយនាំគ្នាបើកភ្នែកធំៗ។

ថៃ៖ តារាសម្ដែងស្រីរាងតូចច្រឡឹង ប្រចាំប៉ុស្តិ៍ទូរទស្សន៍លេខ៧ Mookda Narinrak ចាប់តាំងពីឈានជើងចូលវិស័យសិល្បៈ តារាស្រីរូបនេះ តែងតែទទួលបានតំណែងជាតួឯកស្រីសឹងតែគ្រប់រឿងតែម្ដង ហើយមុននឹងក្លាយជា តារាសម្ដែងប្រចាំប្រទេសថៃយ៉ាងដូច្នេះ នាងក៏ជាម្ចាស់ពាន់រង្វាន់ Miss Teen Thailand កាលពីឆ្នាំ ២០១១ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើគិតចាប់តាំងពី តារារូបនេះ ចូលសិល្បៈមកទល់នឹងបច្ចុប្បន្ន នាងនៅតែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង និងមានអ្នកគាំទ្រច្រើនតាំងក្នុង និងក្រៅប្រទេស។ ម្យ៉ាងវិញទៀត​ បើក្រឡេកមកមើល រូបសម្ផស្សតារាស្រីរូបនេះ ទោះមានវ័យ ២៤ឆ្នាំទៅហើយក៏ពិតមែន តែនាងនៅតែស្រស់ស្អាត ក្មេងជាងវ័យដដែល ដែលគ្រប់ពេលតួឯកស្រីរូបនេះ តុបតែងខ្លួនម្ដងៗ ធ្វើឲ្យហ្វេនបាក់ចិត្តគ្រប់ៗគ្នា។

ជាក់ស្ដែង ប៉ុន្មានឆ្នាំចុងក្រោយនេះ Mookda Narinrak កាន់តែមានភាពមមាញឹកជាមួយការងារថតខ្សែភាពយន្តជាបន្តបន្ទាប់សឹងតែមិនមានពេលទំនេរទៅហើយ តែអ្វីដែលធ្វើនាងឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងនោះ រាល់ឈុតសម្លៀកបំពាក់ និងគ្រឿងអលង្ការថតក្នុងរឿងថ្មីមួយប្លង់ៗ ក្នុងរឿង«ច្រវ៉ាក់ស្នេហ៍» តារារូបនេះ ចំណាយថវិការហូតដល់ខ្ទង់ម៉ឹនដុល្លារក៏មាន ក្នុងនោះដែរ ឈុតសម្លៀកបំពាក់ទាំងនោះ មានការច្នៃឡើងយ៉ាងស្រស់ស្អាតប្លែកតែម្ដង៕

ប្រភពរូបភាព៖ narinrakinstyle  

បើចង់ជ្រាបកាន់តែច្បាស់អំពីតម្លៃសម្លៀកបំពាក់​ Mookda Narinrak សូមទស្សនារូបភាពខាងក្រោម៖​

Mookda Narinrak 
Mookda Narinrak 
Mookda Narinrak 
Mookda Narinrak 
Mookda Narinrak 
Mookda Narinrak 
តម្លៃសម្លៀកបំពាក់ និងគ្រឿង អលង្កា Mookda Narinrak ពាក់ទាំងអស់សរុបចំនួនជាង ៦ម៉ឹនដុល្លារ
តម្លៃសម្លៀកបំពាក់ និងគ្រឿង អលង្កា Mookda Narinrak ពាក់ទាំងអស់សរុបចំនួនជាង ៦ម៉ឹនដុល្លារ
ឈុតពណ៌ខ្មៅ Mookda Narinrak ស្លៀកតម្លៃ ៤៥០ ដុល្លារ
ឈុតពណ៌ខ្មៅ Mookda Narinrak ស្លៀកតម្លៃ ៤៥០ ដុល្លារ
ឈុតMookda Narinrak ស្លៀកតម្លៃ ៣៨០​ ដុល្លារ
ឈុតMookda Narinrak ស្លៀកតម្លៃ ៣៨០​ ដុល្លារ
ឈុត Mookda Narinrak ស្លៀកតម្លៃ ៣៨៨ ដុល្លារ
ឈុត Mookda Narinrak ស្លៀកតម្លៃ ៣៨៨ ដុល្លារ
ឈុត Mookda Narinrak ស្លៀកតម្លៃ ៣៩៥ ដុល្លារ
ឈុត Mookda Narinrak ស្លៀកតម្លៃ ៣៩៥ ដុល្លារ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T