លោក ត្រាំ ព្រមានសងសឹកវិញ ១ពាន់ដង ក្រោយលេចឮថាអុីរ៉ង់ ចង់សម្លាប់ឯកអគ្គរដ្ឋទូតមួយរូបរបស់ខ្លួន

//s9.kh1.co/38/38efae8106eec68ece72fc32a2748e2c008f69d7.jpg
សង្គម

 ១៥-កញ្ញា-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូ ណាល់ត្រាំ បានគំរាមថាទីក្រុងវ៉ាស៊ីនតោននឹងឆ្លើយតបវិញ ចំពោះការវាយប្រហារណាមួយរបស់អុីរ៉ង់ ដែលអាចធ្វើឡើងដើម្បីសងសឹងចំពោះការស្លាប់របស់មេបញ្ជាកងកម្លាំង គឺលោក ឧត្ដមសេនីយ៍ត្រី Qassem Soleimani ។

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូ ណាល់ត្រាំ បានគំរាមថាទីក្រុងវ៉ាស៊ីនតោននឹងឆ្លើយតបវិញ ចំពោះការវាយប្រហារណាមួយរបស់អុីរ៉ង់ ដែលអាចធ្វើឡើងដើម្បីសងសឹងឲ្យមេបញ្ជាកងបដិវត្តអុីស្លាម គឺលោក ឧត្ដមសេនីយ៍ត្រី Qassem Soleimani ដែលបានស្លាប់ដោយការ​វាយ​ប្រហារ​របស់យន្តហោះ​គ្មានមនុស្សបើកអាមេរិក កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ នាអាកាសយានដ្ឋានក្នុងទីក្រុងបាកដាត ប្រទេសអុីរ៉ាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក ដូ ណាល់ត្រាំ
  លោក ដូ ណាល់ត្រាំ

លោក ត្រាំ បានសរសេរនៅលើគណនី Twitter នាថ្ងៃទី១៥ ខែកញ្ញានេះ ដោយសង្កត់ធ្ងន់ថា៖

យោងតាមរបាយការណ៍ព័ត៌មាន អុីរ៉ង់អាចនឹងមានគម្រោងធ្វើឃាត ឬ ការវាយប្រហារផ្សេងទៀត ដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិក ដែលបានសម្លាប់មេដឹកនាំ Soleimani ។ ការវាយប្រហារណាមួយរបស់អុីរ៉ង់ នៅក្នុងទម្រង់ណាក៏ដោយដែលប្រឆាំងសហរដ្ឋអាមេរិក នឹងត្រូវបានឆ្លើយតបជាមួយការវាយប្រហារវិញ ដែលនឹងមានទំហំច្រើនជាង១,០០០ដង។

សាររបស់លោក ត្រាំ នៅលើ Twitter

គួរបញ្ជាក់ថា លោក ត្រាំ  បានបង្ហោះសារយ៉ាងដូច្នេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍របស់កាសែត Politico ដោយដកស្រង់សម្ដីពីសន្ដិសុខអាមេរិកថា រដ្ឋាភិបាលអុីរ៉ង់កំពុងពិចារណា ប៉ុនប៉ង់ធ្វើឃាតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំសាធារណរដ្ឋអាហ្វ្រិកខាងត្បូង គឺលោកស្រី Lana Marks ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានដឹងអំពីការគំរាមកំហែងនេះ កាលពីនិទាឃរដូវ ប៉ុន្ដែកាលពីប៉ុន្មានសប្ដាហ៍មុននេះ មានព័ត៌មានជាក់លាក់បន្ថែមទៀត​ អំពីការវាយប្រហារនាពេលខាងមុខ។

 

លោកស្រី Lana Marks   និង លោក ដូ ណាល់ត្រាំ
  លោកស្រី Lana Marks   និង លោក ដូ ណាល់ត្រាំ

យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការបរទេសអុីរ៉ង់ លោក Saeed Khatibzadeh បានច្រានចោលការអះអាងរបស់កាសែត Politico ថាគ្មានមូលដ្ឋាននោះទេ ហើយលោកយល់ថា វាជាការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់រដ្ឋបាល លោក ត្រាំ ដើម្បីប្រឆាំងនឹងប្រទេសអុីរ៉ង់៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T