មាន Idol អ្នកទេ? តារា​ថៃ​ទាំង​ ៨ រូបនេះ បាន​ក្លាយ​ជា​តារា​​សម្តែង​បន្ទាប់​​​ពី​ជាប់​​បវរ​កញ្ញា​​

//s9.kh1.co/5a/5a5258ef5533facb13fe8e3b3e3969aaadc189da.jpg
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាថៃស្រីទាំង ៨ រូបដែលបានក្លាយជាតារាសម្តែងបន្ទាប់ពីជាប់បវរកញ្ញា

ថៃ៖ បើនិយាយពីរូបសម្រស់បវរកញ្ញាទាំង ៨ រូបនេះគឺមានភាពស្រស់ស្អាតប្រហាក់ប្រហែលគ្នា ហើយទេពកោសល្យ​សម្តែង​ក៏ពូកែដូចៗគ្នាផងដែរ។
តោះ​មកស្គាល់បវរកញ្ញាទាំង ៨ រូបនេះទាំងអស់គ្នា៖
១. Namtan Chalita (2016)

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់បវរកញ្ញាឆ្នាំ២០១៦ កញ្ញា Namtan បានក្លាយជាតួសម្តែងលើកដំបូងក្នុងឆ្នាំ២០១៨ ហើយរឿងនោះ​មាន​ចំណងជើងថា “Sarb Krasue”

Namtan Chalita
Namtan Chalita

២. Natt Aniporn (2015)
រីឯ Natt ជាបវរកញ្ញាឆ្នាំ២០១៥ បានក្លាយជាតួឯកស្រីក្នុងរឿង “Nakark Kaew” កាលពិឆ្នាំ២០១៨ ក្នុងប៉ុស្តិ៍ ONE 31។

Natt Aniporn
Natt Aniporn

៣. Fai Weluree (2014)
បច្ចុប្បន្ននេះ Fai ក៏បានក្លាយជាតារាសម្តែងមួយរូបដ៏មានប្រជាប្រិយភាពផងដែរ។

Fai Weluree
Fai Weluree

៤. Pooklook Fonthip (2010)
សម្រាប់ Pooklook ទើបតែថតចប់រឿងភាគថ្មីគឺរឿង “Patiharn Ruk” ជាមួយ Dj Push និង Son Yuke ជារឿងរបស់បុស្តិ៍ PPTV។

Pooklook Fonthip
Pooklook Fonthip

៥. Gam Gavintra (2008)
សម្រាប់ Gam ជាបវរកញ្ញាប្រចាំឆ្នាំ២០០៨ ដែលមានសម្រស់ស្រស់ស្អាត ក៏បានក្លាយខ្លួនជាតារាសម្តែង​ក្នុងរឿងភាគជាច្រើនផងដែរ។

Gam Gavintra
Gam Gavintra

៦. Kwang Farung (2007)
Kwang គឺជាបវរកញ្ញាប្រចាំឆ្នាំ២០០៧ ក្រោយមកនាងក៏បានវិវត្តខ្លួនថតរឿងភាគល្បីៗ និងទទួលបានការ​គាំទ្រយ៉ាងច្រើនពីសំណាក់មហាជន។

Kwang Farung
Kwang Farung

៧. Charm Osathanond (2006)

បន្ទាប់ពីជាប់បវរកញ្ញា កាលពីឆ្នាំ២០០៦ មកសង្កេតឃើញថានាងតែងតែបង្ហាញមុខសម្តែងនៅក្នុងរឿងភាគ​ច្រើន​ជាបន្តបន្ទាប់ផងដែរ។

Charm Osathanond
Charm Osathanond

៨. Aimee Morakot (2004)

ដោយឡែកសម្រាប់ Aminee បន្ទាប់ពីរៀបការរួច នាងបានផ្អាកការសម្តែងអស់មួយរយៈពេលមកហើយ៕

Aimee Morakot
Aimee Morakot
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T