រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ហៅម៉ូតូឌុប ជិះពីម្តុំទំនប់ទួលគោក ទៅគីឡូម៉ែត្រលេខ៦ រកឱកាសប្លន់ មិនបាន ក៏ប្រាប់ម៉ូតូឌុប ឱ្យដឹកត្រឡប់ទៅផ្ទះម្តាយ នៅអន្លង់ក្ងានវិញ ធ្វើឱ្យអ្នករត់ម៉ូតូឌុប មានការសង្ស័យ បានលួចបិទបេនសាំង ខណៈពេលដែលជនសង្ស័យ ខ្ចីទូរស័ព្ទរួចហើយ ប្រាប់ឱ្យឌុបចូលទៅក្នុង ភូមិបន្តទៀត ជិះបានតែបន្តិច ម៉ូតូក៏រលត់ អ្នករត់ម៉ូតូឌុបប្រាប់ថា អស់សាំងហើយ ពេលនោះបានចុះបណ្តើរទាំងអស់គ្នា ហើយម្ចាស់ម៉ូតូ បានទារយកទូរស័ព្ទវិញ ស្រាប់តែត្រូវ ជនសង្ស័យ យកឈើជ្រុង វាយក្បាលពីក្រោយ រួចរត់ចូលក្នុងភូមិបាត់ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទី ព្រលប់ ថ្ងៃទី២ ឧសភា នៅភូមិរោងដំរី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ជនរងគ្រោះឈ្មោះចំណាន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់ជិះម៉ូតូគុបជ្រុង ពណ៌ទឹកប៊ិច ឌុបជនសង្ស័យ២នាក់ ចេញពីម្តុំទំនប់ទួលគោក ក្នុងគោលបំណង ទៅគីឡូម៉ែត្រលេខ៦។ ជនរងគ្រោះបានបន្តថា ពេលទៅដល់គីឡូម៉ែត្រលេខ៦ ហើយស្រាប់តែ ជនសង្ស័យ បានប្រាប់ឱ្យដឹក ទៅផ្ទះម្តាយរបស់គេ នៅអន្លង់ក្ងានវិញ ថែមទាំងប្រាប់ឱ្យជិះតាមផ្លូវលេខ៥៩៨ (ផ្លូវហ្គ្រេនភ្នំពេញ) ។ លុះពេលដឹក ត្រឡប់ទៅអន្លង់ក្ងាន ជនរងគ្រោះជាអ្នករត់ម៉ូតូមានការសង្ស័យទំនងជាចង់ប្លន់យកម៉ូតូរបស់គាត់ ឬមានគំនិតមិនល្អអ្វីមួយហើយ ៕




បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]