រដ្ឋាភិបាល ប្តេជ្ញាផ្គត់ផ្គត់ទឹកស្អាតនៅទូទាំងប្រទេសឱ្យសម្រេចបាន ៨៨,៣% ក្នុងទីក្រុង និង៨០% នៅទីជនបទ

//s9.kh1.co/39/3956f09dc618fc275201c1f4da6e7b3f6a440840.jpg
Khmerhome

 ១៥-កញ្ញា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

https://s9.kh1.co/__image/w=650,h=488,q=100/98/98ad71b62da60496681cd9e423b3534e08c1a824.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងដឹកជញ្ជូន បានញ្ជាក់ ក្នុងពិធីបិទបញ្ចប់សិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យក្នុងទីប្រជុំជនប្រកប ដោយចីរភាពថា «ផែនការជាតិក្នុងការផ្គត់ផ្គត់ទឹកស្អាតនៅទូទាំងប្រទេសឱ្យសម្រេចបាន ៨៨,៣ភាគរយ ក្នុងទីក្រុង និង៨០ភាគរយ នៅទីជនបទ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល»។

លោក វង្ស ពិសិដ្ឋ បានបន្តថា យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិឱ្យដឹងថា ទឹកកខ្វក់ជាង ២លានតោន ក្នុងមួយថ្ងៃត្រូវបានគេបង្ហូរចូលទៅក្នុងប្រភពទឹកស្អាតនានា បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធជីវៈចម្រុះ។

អនុរដ្ឋលេខាធិការរូបនេះ ក៏បានធ្វើបច្ចុប្បន្នភាពអំពីការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅតាមបណ្ដាខេត្តមួយចំនួន ផែនការមេគ្រប់គ្រងទឹកកខ្វក់ និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកកខ្វក់រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។

https://s9.kh1.co/__image/w=650,h=434,q=100/bf/bf127976163b8e7de85b589c7c74fbaee94bd94d.jpg

លោក បន្តថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងការគ្រប់គ្រងទឹកស្អាត ក៏ដូចជាទឹកកខ្វក់ក្នុងទីប្រជុំជនឱ្យមានប្រសិទ្ធភាព និងប្រកបដោយចីរភាព ដើម្បីធ្វើឱ្យប្រសើរឡើងដល់សុខុមាលភាព និងអនាម័យរបស់ប្រជាពលរដ្ឋ។

មន្រ្តីជាន់ខ្ពស់ក្រសួងដឹកជញ្ជូន បានជំរុញលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់យកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីសិក្ខាសាលានេះទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាពក្នុងការបំពេញការងារ ប្រចាំថ្ងៃរបស់ខ្លូន សំដៅឱ្យការគ្រប់គ្រងទឹកស្អាត និងទឹកកខ្វក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាកាន់តែមាន ភាពល្អប្រសើរថែមមួយកម្រិតទៀត៕

https://s9.kh1.co/__image/w=650,h=434,q=100/70/70dfb17bbb596a208bcf50a45a32dc7be7f47c2e.jpg

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T