គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានផលវិជ្ជមានក្នុងការដោះស្រាយផលប៉ះពាល់

//s9.kh1.co/4f/4f19f6759ae7bc81679a6e98522873684e331397.jpg
Khmerhome

 ១៥-កញ្ញា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

https://s9.kh1.co/__image/w=650,h=434,q=100/0c/0c0c93bc9b5afc26676925b6431c23218f7b32f8.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ គម្រោងសងសាងផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ កម្ពុជា និងចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការដោះស្រាយផលប៉ះពាល់ក្នុងគម្រោងនេះ បច្ចុប្បន្ន បានបង្ហាញពីផលវិជ្ជមានក្នុងការដោះស្រាយ។ ជាមួយគ្នានេះ ក្រុមហ៊ុន China Road and Bridge  បានបង្ហាញពីការពេញចិត្តចំពោះដំណោះស្រាយពីផលប៉ះពាល់។

រដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈគណកម្មការដោះស្រាយផលប៉ះពាល់ ដែលមានសម្តេច ហ៊ុនសែន នាយករដ្ឋមន្រ្តីជាប្រធានធ្វើឱ្យការដោះស្រាយផលប៉ះពាល់មានការរីកចម្រើនខ្លាំង។ បើតាមការលើកឡើងរបស់ មន្រ្តីជាន់ខ្ពស់របស់ក្រុមហ៊ុន China Road and Bridge បន្តថា ក្រុមហ៊ុនរបស់លោក បានយកចិត្តទុកដាក់ខ្លាំងលើការងារដោះស្រាយផលប៉ះពាល់ក្នុងគម្រោងនេះ ក៏ធានាមូលិធិដោះស្រាយផលប៉ះពាល់ក្នុងគម្រោង និងដល់កន្លែងឱ្យបានទាន់ពេលវេលា។

លោក បន្តទៀតថា ការិយាល័យកណ្តាលដែលស្ថិតនៅកម្ពុជា និងស្ថាប័នមូលដ្ឋានពាក់ព័ន្ធក៏បានទំនាក់ទំនងបង្កើតជាក្រុមការងារពិសេស ដោយមានការប្រជុំមួយខែម្តងស្តីពីបញ្ហាធំតូចនានាដែលប្រឈមក្នុងដំណើការដោះស្រាយផលប៉ះពាល់។ លោក បានបញ្ជាក់ថា នៅក្នុងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក៏មានផ្នែកទំនាក់ទំនងសារធារណៈ ដែលអាចធានាបានថា បញ្ហាដែលជួបប្រទះក្នុងការដោះស្រាយផលប៉ះពាល់ទទួលបាននូវដំណោះស្រាយបានឆាប់រហ័ស និងទាន់ពេលវេលា។

https://s9.kh1.co/__image/w=650,h=434,q=100/2e/2ec5da41e1493a46fb7a102982453989c877a50b.jpg

សូមបញ្ជាក់ថា គម្រោងនេះ វិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់នៃប្រទេសចិន (China Road and Bridge ) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ត្រួតពិនិត្យ និងផ្តល់ការប្រឹក្សាបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD ប្រើប្រាស់ថវិកាវិនិយោគប្រមាណជិត ២.០០០លានដុល្លារ និងប្រើប្រាស់ថវិកាបដិភាគ ដែលជាហិរញ្ញប្បទានឥតសំណ​ងពិសេសរបស់រដ្ឋាភិបាលចិន ប្រមាណ ១៥០លានដុល្លារ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនជាប្រវត្តិសាស្រ្តនេះ ត្រូវប្រើរយៈពេលចំនួន ៤៨ខែ ដោយគិតចាប់ផ្តើមពីសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្ដេច នាយករដ្ឋមន្ត្រី និងលោក Kong Xuanyou អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន ដោយគ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣ខាងមុខនេះ៕

https://s9.kh1.co/__image/w=650,h=434,q=100/33/33e077ef43fafdf0ac72af2a8ff06d7a9095e03b.jpg

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T