ការវាយប្រហារតាមវិធី Credential Stuffing បានកំពុងតែមានការកើនឡើងគួរឱ្យកត់សម្គាល់

//s9.kh1.co/a9/a9599e088112a72672637c24396e15136f381592.jpg
បច្ចេកវិទ្យា

 ១៥-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាលពីសប្តាហ៍មុននេះ កម្លាំងស៊ើបអង្កេតសហព័ន្ធពិសេសរបស់សហរដ្ឋអាមេរិកដែលគេហៅកាត់ថា FBI បានជូនដំណឹងទៅស្ថាប័នហិរញ្ញវត្ថុនៅក្នុងសហរដ្ឋអាមេរិក ឱ្យមានការប្រុងប្រយ័ត្នទាក់ទងនឹង សុវត្ថិភាពក្នុងការជ្រៀតចូលក្នុងប្រព័ន្ធបណ្ដាញ ដែលគេឱ្យឈ្មោះថា Credential Stuffing។

កាលពីសប្តាហ៍មុននេះ កម្លាំងស៊ើបអង្កេតសហព័ន្ធពិសេសរបស់សហរដ្ឋអាមេរិកដែលគេហៅកាត់ថា FBI បានជូនដំណឹងទៅស្ថាប័នហិរញ្ញវត្ថុនៅក្នុងសហរដ្ឋអាមេរិក ឱ្យមានការប្រុងប្រយ័ត្នទាក់ទងនឹងសុវត្ថិភាពក្នុងការជ្រៀតចូលក្នុងប្រព័ន្ធបណ្ដាញ ដែលគេឱ្យឈ្មោះថា Credential Stuffing។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Credential Stuffing គឺជាពាក្យថ្មីមួយនៅក្នុងវិស័យសុវត្ថិភាពបច្ចេកវិទ្យា ហើយពាក្យនេះត្រូវបានប្រើសំដៅទៅលើការវាយប្រហារដោយជនអនាមិកដែលពួកគេប្រមូលឈ្មោះ និងលេខសម្ងាត់ដែលបានលេចធ្លាយ តាមការជ្រៀតចូលតាមអនឡាញ ទៅក្នុងក្រុមហ៊ុនមួយចំនួន បន្ទាប់មកពួកគេនឹងប្រើឈ្មោះ និងលេខសម្ងាត់ទាំងនោះដើម្បីព្យាយាមចូលទៅក្នុងគណនីរបស់ក្រុមហ៊ុនផ្សេងទៀត។ ការវាយប្រហារនេះគឺដើម្បីស្វែងរកគណនីដែលមានលេខសម្ងាត់ដូចៗគ្នា។

រូបភាពពីនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា
រូបភាពពីនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា

ការិយាល័យ FBI ក៏បានបញ្ជាក់ផងដែរថា ការវាយប្រហារតាមវិធីនេះគឺមានរយៈពេលយូរក្រែលដែរហើយ ប៉ុន្តែវាកំពុងរីករាលដាលខ្លាំងនៅក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីដំបូង ក្រុមជនអនាមិកបានព្យាយាមចូលតែក្នុងគណនីហ្គេម និងគណនីសម្រាប់បញ្ជាទិញម្ហូប ប៉ុន្តែដោយសារតែឃើញមានភាពជោគជ័យក្នុងការជ្រៀតចូលនោះ ទើបក្រុមនេះបានចាប់ផ្ដើមជ្រៀតចូលគណនីដែលពួកគេអាចទទួលប្រាក់ចំណេញច្រើន ដូចជាគណនីធនាគារ និងគណនី cryptocurrency ជាដើម។

ដោយសារតែឃើញពីភាពគ្រោះថ្នាក់ទាក់ទងនឹងការប្រើឈ្មោះ និងលេខសម្ងាត់ដូចគ្នា ពីគណនីមួយទៅគណនីមួយទៀតនោះ ទើបនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តែងតែបានណែនាំ លោកអ្នកចៀសវាងពីការប្រើប្រាស់លេខសម្ងាត់ដដែលៗ ហើយលោកអ្នកគួរតែប្រើលេខសម្ងាត់ដែលពិបាកនឹងស្មាន ដោយមានទាំងអក្សរ លេខ និងសញ្ញាផ្សេងៗ។ ម្យ៉ាងវិញទៀតសូមលោកអ្នកកុំរក្សាទុកលេខសម្ងាត់ក្នុងទូរសព្ទ ឬក្នុងកុំព្យូទ័រ ដើម្បីការពារពីការលួចយកជាយថាហេតុ៕

Nget Puthea
Puthea (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T