ម្នាក់ទៀតហើយ! តារាសម្តែងស្រីជប៉ុនម្នាក់បានមរណភាព ដែលគេសង្ស័យថា ជាករណីធ្វើអត្តឃាត!

//s9.kh1.co/5c/5c1d5b5873ac0c6fac4f539c3462477a16a6bccc.jpg
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាសម្តែងស្រីជប៉ុន Sei Ashina ដែលមហាជនបានស្គាល់ តាមរយៈរឿង «Kamen Rider Hibiki» បានមរណភាព ត្រូវបានគេសន្មត់ថាជាករណីធ្វើអត្តឃាត

ជប៉ុន៖ កាលពីថ្មីៗនេះ មានសារព័ត៌មានាបានរាយការណ៍មក តារាសម្តែងស្រីជប៉ុន Sei Ashina បានទទួលមរណភាពក្នុងវ័យ៣៦ឆ្នាំ នៅក្នុងផ្ទះរបស់នាង ដោយគេបានសន្មត់ ហើយ សន្និដ្ឋានថា ជាករណីធ្វើអត្តឃាត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីភ្នាក់ងាររបស់តារាសម្តែងស្រីរូបនេះ បានបញ្ជាក់ថានាងត្រូវបានគេរកឃើញថាស្លាប់ ហើយប៉ូលីសកំពុងតែបន្តស៊ើបអង្កេតលើករណីនេះ ដូចសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានចុះផ្សាយផងដែរ ដែលគេបានជឿជាក់ថានាងបានស្លាប់ ដោយការធ្វើអត្តឃាត។ 

យ៉ាងណាមិញ គ្មានអ្វីដែលជាមន្ទិលសង្ស័យលើករណីនេះ ដែលគេសង្ស័យថាជាឃាតកម្មនោះទេ បើតាមសេចក្តីរាយការណ៍របស់ប៉ូលីស។ គួរបញ្ជាក់ផងដែរថា នាងត្រូវបានគេរកឃើញថាស្លាប់ បន្ទាប់ពីសាច់ញាតិម្នាក់មិនអាចទាក់ទងជាមួយនាងបាន។

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះគ្រួសារសព!

Sei Ashina
Sei Ashina
Sei Ashina
Sei Ashina
Sei Ashina
Sei Ashina
Sei Ashina
Sei Ashina
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T