យោងតាមប្រភពព័ត៌មាន ស៊ីនហួរ របស់ចិន បានឲ្យដឹងថា កូនសិស្សសាលាមត្តេយ្យ ២នាក់ បានស្លាប់បាត់បង់ជីវិត យ៉ាងគួរអោយអាណិត ដោយសារតែ បានពុលទឹកដោះជួរ ដែលបង្កឡើង ដោយសារតែជម្លោះ រវាងបុរស ២នាក់ ដែលជាអ្នកមើលការខុសត្រូវសិស្ស នៅក្នុងសាលាមត្តេយ្យ។

ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកមើលការខុសត្រូវសិស្សម្នាក់ នៅក្នុងសាលាមត្តេយ្យ មួយកន្លែង ក្នុងទីក្រុង Pingshan ខេត្ត Hebei ប្រទេសចិន មានជម្លោះជាមួយនឹង អ្នកមើលការខុសត្រូវសិស្ស នៅសាលាមត្តេយ្យមួយកន្លែងទៀត ហើយដោយចង់យកឈ្នះ ក៏បានបញ្ចូលថ្នាំគីមីម្យ៉ាង ឈ្មោះ tetramine ចូលទៅក្នុងទឹកដោះគោជូរ រួចជួលមនុស្ស អោយដាក់លក់នៅតាមផ្លូវ ដែលមានក្មេងៗ ធ្វើដំណើរមកកាន់ សាលាមត្តេយ្យ របស់ដៃគូប្រជែងរបស់ខ្លួន។ ជាលទ្ធផល ក្មេងស្រី ២នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែបានញ៉ាំ ទឹកដោះគោជូរពុល ទាំងនោះ។

នេះជារឿងមួយ មិននឹកស្មាន និង មិនគួរអោយជឿ ដែលក្នុងនាម ជាអ្នកមានតួនាទី ក្នុងការមើលការខុសត្រូវ លើក្មេងៗជាសិស្សមត្តេយ្យ បែរជាប្រព្រឹត្តនូវអំពើ ដ៏ល្ងង់ខ្លៅ បែបនេះសោះ។

តើប្រិយមិត្តយល់យ៉ាងណា?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]