គ្រាន់តែផ្ទះលំហែ Ann Sirium ធំស្អាតខ្លាំងដូច Resort ឃើញហើយគួរឲ្យចង់នៅ

//s9.kh1.co/0f/0f0021f93afb2527bcca4523dd0bbdbfa5640a22.jpg
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ផ្ទះដ៏ស្កឹមស្កៃរបស់ តារាស្រី Ann Sirium កំពុងតែធ្វើឲ្យហ្វេនៗជាច្រើន ផ្ទុះការចាប់អារម្មណ៍ ជាមួយនឹងភាពស្រស់ស្អាត និងទាក់ទាញខ្លាំង

ថៃ៖ ទោះជាមានវ័យកាន់តែជ្រេក៏ដោយ តែបច្ចុប្បន្ននេះ តារាសម្ដែងស្រី Ann Sirium នៅតែអាចទាញយកប្រជាប្រិយភាពពីហ្វេនៗជាច្រើនជាមួយនឹងស្នាដៃដ៏ល្អនៅក្នុងការងារសិល្បៈរបស់នាង ដែលជួយឲ្យនាងកាន់តែមានភាពជោគជ័យ និងមានជីវិតរស់នៅដ៏ទាន់សម័យ ថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ តារាស្រីរូបនេះ ក៏បានបើកបង្ហាញឲ្យឃើញពីផ្ទះដ៏ធំស្កឹមស្កៃមួយ ដែលមានទីតាំងនៅតាមបណ្ដាខេត្ត ព្រមទាំងមានផ្ទៃដីធំទូលាយ ដែលត្រូវបានតុបតែង ទៅតាមបែបរមណីយដ្ឋាន ព្រមទាំងមានការហ៊ុមព័ទ្ធ ជាមួយនឹងដើមឈើបៃតងស្រស់ ដែលជួយធ្វើឲ្យមានម្លប់ និងបរិយាកាសបែបធម្មជាតិយ៉ាងស្រស់ស្រាយ។

ម៉្យាងវិញទៀត ចំពោះទិដ្ឋភាពនៅទីធ្លាខាងក្រៅ កាន់តែមានភាពទាក់ទាញខ្លាំងឡើង ដោយមានការរៀបចំជាមួយនឹងគ្រឿងបរិក្ខារជាច្រើន ដូចជាអាងហែលទឹកដ៏ធំ  កន្លែងអង្គុយលេង កន្លែងហាត់ប្រាណ ព្រមទាំងមានទីលានវាយកូនបាល់។ ចំណែកឯផ្នែកខាងក្នុងវិញ ក៏មានការរៀបចំមិនចាញ់ខាងក្រៅនោះដែរ  ដែលមានការតុបតែង ទៅតាមបែបសាមញ្ញ តែមានភាពទាន់សម័យ និងមានផ្ទៃជញ្ជាំងដែលជាកញ្ចក់ អាចមើលឃើញពីទេសភាពធម្មជាតទាំងមូលបាន ជាពិសេស ថែមទាំងមានបន្ទប់ម៉ាស្សាពិសេស ដែលមានការរៀបចំឡើងនៅក្នុងផ្ទះរបស់នាង ផងដែរ។ 

គួរបញ្ជាក់ផងដែរថា ផ្ទះដ៏ស្កឹមស្កៃរបស់នាងដែលគួរឲ្យចាប់អារម្មណ៍មួយនេះ ក៏មានផ្ទះជាច្រើនទៀតរួមបញ្ចូលគ្នា  ទុកសម្រាកលំហែកម្សាន្ត​ និងទុកសម្រាប់ជួលឲ្យភ្ញៀវដែលបានមកលេង ដើម្បីស្នាក់អាស្រ័យផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

 Ann Sirium
 Ann Sirium
 Ann Sirium
Ann Sirium
ផ្ទះដ៏ប្រណីតរបស់  Ann Sirium
ផ្ទះដ៏ប្រណីតរបស់ Ann Sirium
ផ្ទះដ៏ប្រណីតរបស់ Ann Sirium
ផ្ទះដ៏ប្រណីតរបស់ Ann Sirium
ផ្ទះដ៏ប្រណីតរបស់ Ann Sirium
ផ្ទះដ៏ប្រណីតរបស់ Ann Sirium
ផ្ទះដ៏ប្រណីតរបស់ Ann Sirium
ផ្ទះដ៏ប្រណីតរបស់ Ann Sirium
ផ្ទះដ៏ប្រណីតរបស់ Ann Sirium
ផ្ទះដ៏ប្រណីតរបស់ Ann Sirium
ផ្ទះដ៏ប្រណីតរបស់ Ann Sirium
ផ្ទះដ៏ប្រណីតរបស់ Ann Sirium
ផ្ទះដ៏ប្រណីតរបស់ Ann Sirium
ផ្ទះដ៏ប្រណីតរបស់ Ann Sirium
ផ្ទះដ៏ប្រណីតរបស់ Ann Sirium
ផ្ទះដ៏ប្រណីតរបស់ Ann Sirium
ផ្ទះដ៏ប្រណីតរបស់ Ann Sirium
ផ្ទះដ៏ប្រណីតរបស់ Ann Sirium
ផ្ទះដ៏ប្រណីតរបស់ Ann Sirium
ផ្ទះដ៏ប្រណីតរបស់ Ann Sirium
ផ្ទះដ៏ប្រណីតរបស់ Ann Sirium
ផ្ទះដ៏ប្រណីតរបស់ Ann Sirium
ផ្ទះដ៏ប្រណីតរបស់ Ann Sirium
ផ្ទះដ៏ប្រណីតរបស់ Ann Sirium
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T