ប៉េកាំង៖ ទីក្រុង RUILI ស្ថិតក្នុងខេត្ត​យុន​ណា​ន់ ភាគ​និរតី​ប្រទេសចិន ត្រូវបានអាជ្ញាធរប្រកាសបិទទ្វារ និងពន្លឿនការធ្វើតេស្តលើប្រជាជនប្រមាណ ២០ម៉ឺននាក់ជាបន្ទាន់ ក្រោយរកឃើញជនជាតិមីយ៉ាន់ម៉ាពីរនាក់ ឆ្លងជំងឺកូវីដ១៩។

គណៈកម្មការសុខាភិបាលខេត្ត​ចិនបានឱ្យដឹងថា ករណីទាំងនេះត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យ ហើយអ្នកជំងឺទាំងពីរនាក់ គឺជាជនជាតិមីយ៉ាន់ម៉ាដែលបានចូលប្រទេសចិនដោយខុសច្បាប់។

ទីក្រុង RUILI ខេត្ត​យុន​ណា​ន់ ភាគ​និរតី​ប្រទេស ត្រូវប្រកាសបិទទ្វារ

បច្ចុប្បន្នអ្នកជំងឺទាំងពីរ​ ត្រូវបាន​បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកអ្នកដែល​បានធ្វើប្រាស្រ័យទាក់ទងជិតស្និទ្ធ​ជាមួយអ្នកជំងឺចំនួន ១៩០នាក់ផ្សេងទៀង ត្រូវរៀបចំដាក់ឱ្យនៅដាច់ដោយឡែក។

គួរឱ្យដឹងដែរថា រហូតមកដល់ពេលនេះ នាយកដ្ឋានប៉ូលីសក្នុងតំបន់បាននឹងកំពុងបើកការស៊ើបអង្កេតរកមុខអ្នកដែលបានចូលប្រទេសចិនដោយខុសច្បាប់​ ហើយចំណែកមន្ត្រីជាប់ពាក់ព័ន្ធរឿងនេះក៏នឹងត្រូវកាត់ទោសតាមច្បាប់ដែរ៕

ប្រជាជនប្រមាណ ២០ម៉ឺននាក់ នឹងត្រូវធ្វើតេស្តជាបន្ទាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ