វ័យកាន់តែច្រើន ឱក សុគន្ធកញ្ញា កាន់ស៊ិចស៊ី ក្នុងឈុតប៊ីគីនីលើកនេះ

//s9.kh1.co/f2/f217f239d729eda37418cb878f88ebbf6685739c.jpg
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ខណៈពេលថ្ងៃកំណើតខ្លួន អ្នកនាង ឱក សុគន្ធកញ្ញា នាំស្វាមី និងកូនទៅលេងកោះសង្សារ ព្រមទាំងផុសរូបបង្អួតរូបរាងយ៉ាងទាក់ទាញ។

ព្រះសីហនុ៖ កាលពីម្សិលមិញនេះ ត្រូវនឹងថ្ងៃខួបកំណើតរបស់កំពូលតារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា ដែលតារារូបនេះ បាននាំស្វាមី និងកូនប្រុសបណ្ដូលចិត្តទៅកម្សាន្តនៅកោះសង្សារ ព្រមទាំងឆ្លៀតធ្វើបុណ្យនិមន្តព្រះសង្ឃរាប់បាត ប្រគេនទេយ្យទានមួយចំនួនថែមទៀតផង បើទោះបី ទៅដើរលេងចំថ្ងៃកំណើតខ្លួនក៏ពិតមែន តែតារាស្រីរូបនេះ ក៏មិនភ្លេចធ្វើបុណ្យដោយចិត្តជ្រះថ្លា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ដំណើរកម្សាន្តមួយនេះ មើលទៅនាងជាមួយគ្រួសារបង្ហាញនូវស្នាមញញឹមយ៉ាងសប្បាយរីករាយ និងមានក្ដីសុខខ្លាំងតែម្ដង។ លើសពីនេះទៅទៀត បើងាកទៅមើលការតុបតែងខ្លួនត្រឹមតែប៉ុន្មានឈុត ក្នុងថ្ងៃទី១នៃដំណើរកម្សាន្តតារារូបនេះវិញ មិនណយប៉ុន្មានឡើយ ដោយមើលទៅពិតជាស្រស់ស្អាត លេចធ្លោសាកសមគ្រប់ឈុតតែម្ដង។

ក្នុងនោះដែរ យើងសង្កេតឃើញថា រូបរាងអ្នកម៉ាក់សម័យថ្មីរូបនេះ នៅតែស្រឡូនស្អាត ទោះបីទើបសម្រាលកូនជិតមួយឆ្នាំកន្លងមកនេះ ជាពិសេស អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះ អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបស្លៀកឈុតប៊ីគីនី បង្អួតរូបរាង និងដងខ្លួនយ៉ាងទាក់ទាញ អមជាមួយនឹងបរិយាកាសស្រស់ស្អាតនៃទឹកកសមុទ្រផងនោះ។ 

តួយ៉ាង បន្ទាប់ពីរៀបការបង្កើតកូនរួចមក មួយរយៈចុងក្រោយនេះ តារាចម្រៀងស្រីរូបនេះ និយមស្លៀកនៅឈុតសម្លៀកបំពាក់ស៊ិចស៊ី បញ្ចេញសាច់ខ្ចីយ៉ាងស៊ិចស៊ីគ្រប់ពេលទៅលេងសមុទ្រ៕

សូមទស្សនារូបភាពខាងក្រោម៖ 

   អ្នកនាង ឱក សុគន្ធកញ្ញា
   អ្នកនាង ឱក សុគន្ធកញ្ញា
   អ្នកនាង ឱក សុគន្ធកញ្ញា
   អ្នកនាង ឱក សុគន្ធកញ្ញា
   អ្នកនាង ឱក សុគន្ធកញ្ញា
   អ្នកនាង ឱក សុគន្ធកញ្ញា
   អ្នកនាង ឱក សុគន្ធកញ្ញា
   អ្នកនាង ឱក សុគន្ធកញ្ញា
   អ្នកនាង ឱក សុគន្ធកញ្ញា
   អ្នកនាង ឱក សុគន្ធកញ្ញា
   អ្នកនាង ឱក សុគន្ធកញ្ញា
   អ្នកនាង ឱក សុគន្ធកញ្ញា
   អ្នកនាង ឱក សុគន្ធកញ្ញា
   អ្នកនាង ឱក សុគន្ធកញ្ញា
   អ្នកនាង ឱក សុគន្ធកញ្ញា
   អ្នកនាង ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T