ធ្លាប់មានជម្លោះពីមុន មិននឹកស្មានថា Taylor Swift ជូនកាដូដ៏មានន័យមួយឲ្យ កូនស្រី Katy Perry

//s9.kh1.co/96/96182f9e639dfb7d00a503e29f5a72a6c16968c3.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កប់ណាស់!Taylor Swift ជូនកាដូទៅកាន់ កូនស្រី Katy Perry មើលទៅគួរឲ្យស្រឡាញ់ណាស់ ដោយមិនបានខ្វាយខ្វល់ថាពួកគេគឺជាសត្រូវពីមុនទាល់តែសោះ។

បរទេស៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាចម្រៀង Katy Perry បានបង្ហោះរូបភាពមួយសន្លឹក នៅក្នុងបណ្តាញសង្គម Instagram ដែលបង្ហាញពីកាដូមួយ​ ផ្តល់ដោយ Taylor Swift ដោយមើលទៅពិតជារំភើបជំនួសខ្លាំងពន់ពេកផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ពីដំបូងមកតារាពីរដួងនេះ ជាមិត្តសម្លាញ់នឹង គ្នាយូរមកហើយពោលគឺតាំងពីឆ្នាំ២០០៩ បន្ទាប់មកក៏ក្លាយជាសត្រូវនឹងគ្នារហូតដល់ឆ្នាំ ២០១៨ ទើបបានសម្រួលគ្នាដោយរាប់អានជាមិត្តសម្លាញ់នឹងគ្នាវិញ រហូតមកដល់បច្ចុប្បន្ន ជាពិសេសប៉ុន្មានម៉ោងមុននេះ តារាចម្រៀង Taylor Swift បានផ្ញើរកាដូ កន្សែងដាក់ប៉ាក់ដោយដៃផ្ទាល់ដោយមានរូបផ្កាកុលាបនិង ឈ្មោះកូនស្រីតារាចម្រៀងនេះ  រួមទាំងសំបុត្រមួយច្បាប់ដែរ។

ក្នុងនោះដែរ Katy Perry បានរៀបរាប់រូបភាពនិង សារដោយក្តីកក់ក្តៅនិង រំភើបថា៖

កញ្ញា Bloom នឹងគោរពស្រឡាញ់កន្លែងដែលឆ្លាក់ដោយដៃរបស់ Taylor Swift សង្ឃឹមថា កាដូមួយនេះនឹងនៅបានឋិតថេរ រហូតដល់នាងអាចទុកវានៅក្នុងហោប៉ៅបាន នៅពេលដែលនាងបានធំដឹងក្តីឡើង

 Katy Perry

ក្រោយពីឃើញដូច្នេះរួចមក ហ្វេនៗជាច្រើនបានសម្តែងការសប្បាយត្រេកអរនិង កក់ក្តៅយ៉ាងខ្លាំងនៅពេលដែរ តារាទាំងពីរដួងនេះ បានបញ្ចប់សង្គ្រាមជាមួយគ្នានិង ងាកមកចាប់ដៃគ្នាជាមិត្តភក្តិជិតស្និទ្ធនឹង គ្នាដូចដើមវិញផងដែរ។

សូមចូលមើលរូបភាពខាងក្រោម៖

Taylor Swiftនិង Katy Perry
Taylor Swiftនិង Katy Perry
Taylor Swiftនិង Katy Perry
Taylor Swiftនិង Katy Perry
 Katy Perryនិង Taylor Swift
 Katy Perryនិង Taylor Swift
Taylor Swiftនិង Katy Perry
Taylor Swiftនិង Katy Perry
 Katy Perryនិង Taylor Swift
 Katy Perryនិង Taylor Swift
កាដូ ដែល Taylor Swift ផ្ញើជូនកូនរបស់ Katy Perry
កាដូ ដែល Taylor Swift ផ្ញើជូនកូនរបស់ Katy Perry
កាដូ ដែល Taylor Swift ផ្ញើជូនកូនរបស់ Katty Perry
កាដូ ដែល Taylor Swift ផ្ញើជូនកូនរបស់ Katty Perry
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T