វិចិត្រករ ជនជាតិជប៉ុន Nagai Hideyuki អាយុ២១ឆ្នាំ បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល ជាមួយនឹងស្នាដៃដ៏ប៉ិនប្រសប់របស់គាត់ ក្នុងការគូរគំនូរ ផុសចេញពីក្រដាស។

គំនូររបស់គាត់ប្រើប្រាស់តែសៀវភៅពីរ ខ្មៅដៃ ខ្មៅដៃគូល័រ និងប្រដាប់លុបតែប៉ុណ្ណោះ អាចបង្កើតបានជារូបភាព ដែលមានស្រមោល ដូចជារូបនោះផុសចេញពីក្រដាសអញ្ចឹងដែរ។ នៅពេលដែលគាត់ដាក់រូបមួយនៅជញ្ជាំង ហើយមួយទៀតនៅលើតុ ពេលនោះរូបភាព 3D ក៏បានផុសចេញមក នេះគឺជាស្នាដៃដ៏អស្ចារ្យមួយ ពិកបាកនឹងរកអ្វីមកប្រៀបផ្ទឹមបាន។

លោក Hideyuki គឺជាជនជាតិជប៉ុន គាត់បានរៀនគូរគំនូររបៀបនេះ តាមវិចិត្រករជនជាតិអង់គ្លេសម្នាក់ឈ្មោះ Julian Beever ដែលលក្ខណៈដូចជារូបរបស់កាត់ដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះស្នាដៃរបស់គាត់? សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]