ខេត្ត​កំពត ៖ បុរស​ម្នាក់​​​ឈ្មោះស.ស បាន​យក​រថយន្ត​​ឡង់​គ្រី​ស្ស័រ​​​​​របស់​ខ្លួន​មួយគ្រឿង​ឱ្យ​មិត្ត​​ភក្តិ​​​ជិត​ស្និទ្ធ​​​​​ម្នាក់​ឈ្មោះ​ នាង សុជាតិ​ ​​ហៅ​​ ពេជ្រ​​ ជួយលក់​​​ក្នុង​តម្លៃ​៥ពាន់​​ដុល្លារ​អាមេរិក ​ហើយ​​​បញ្ជាក់ថា បើ​​លក់​​បាន​​​លើ​សពី​​​នេះ យក​ប្រាក់​​​​ដែល​លើស​​​នោះ​ទៅ​ចាយចុះ​ ទី​បំផុត​​អ្នក​​យក​ទៅ​លក់ ​បែរ​ជា​ជួបរឿង​ស៊យ លក់​ឱ្យ​​គេ​ហើយ គេ​មិន​ទាន់​​ឱ្យ​លុយ អ្នក​ទី​៣ បាន​​យក​ទៅ​បញ្ចាំ​​យក​លុយ​ចាយ​ធ្វើ​ហី​ក៏ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន។

​​​ឈ្មោះ​ នាង សុជាតិ​​​​ ហៅ​​ពៅ​​ ​បាន​ទទួល​​​​​យក​​រថយន្ត​ឡង់​គ្រី​ស្ស័រ​​​​នោះ​ទៅលក់​​​ឱ្យ​ឈ្មោះ​​ ម៉ា ជី​ញ​ធាន​ ហៅ​ អ៊ឹង​​​ គឹម​​ហេង ភេទ​ប្រុស​​ អាយុ​​​៣៥​ឆ្នាំ មាន​មុខ​របរ​​​រលក់​​ទូរស័ព្ទ​ដៃ​​​នៅ​ផ្សារ​​​​កាណា​ឌី​យ៉ា​ ​​​ក្នុ​ងតម្លៃ​​៥.៩០០​ដុល្លារ​​ ប៉ុន្តែ​​​កា​រទិញ​​​​​នេះ​មិន​​​ទាន់​បង់​​ប្រាក់​​​ឱ្យ​​អ្នក​​​លក់​​​នៅ​ឡើយ​​ទេ ថែម​​​ទាំង​ខ្ចី​​​ប្រាក់​ពី​អ្នក​​​​លក់​ទី​​២​​​​​នេះ​​៥.០០០​ដុល្លារ​​​បន្ថែម​ទៀត​បង្គ្រប់​​​១ម៉ឺន​ដុល្លារ​ ។ ការទិញ​លក់​​​រថយន្ត​​​ឡង់​គ្រី​ស្ស័រ​​​មួយ គ្រឿង​​​​​​នេះ ប្រព្រឹត្ត​​​ឡើង​​តាំងពីថ្ងៃទី​​​២៤ ខែ​កុម្ភៈ​ ឆ្នាំ​​២០១២ ​​រហូត​មក​​ដល់​ថ្ងៃទី​​​៣១ ខែមីនា​ ឆ្នាំ​​២០១២ ទើប​ម្ចាស់​​​រថយន្ត​​​ដើម​​​ជាមិត្ត​ភក្តិ​​​​មក​សួរ​នាំ​​​ពីរឿង​​លក់​រថយន្ត​​ តើ​បាន​​សម្រេច​​ហើយ​ឬនៅ​​? ពេល​ម្ចាស់​​​ដើម​​​​មក​សួរ​នាំ​​​ ទើប​​​បែក​​ធ្លាយ​​​រឿង​យក​​​រថយន្ត​​ទៅ​លក់​​ឱ្យអ្នក​ស្គាល់គ្នា​​ ហើយ​​ព្រម​​ទាំង​​ឱ្យ​គេ​ខ្ចី​ប្រាក់​​​បន្ថែម​ទៀត​ ​ក៏​ផ្អើល​ឆោឡោ​ប្តឹង​ប៉ូលិស​​ឱ្យ​ជួយ​​ធ្វើ​អន្តរា​គមន៍​ដែល​ដំបូង​ឡើយ ឃាត់​​ខ្លួន​ទាំង​២​នាក់ គឺ​អ្នក​ទិញ និង​អ្នក​លក់ ។

ស្តីពី​​​អ្នក​ទិញ​​​រថយន្ត​​ពី​​អ្នក​ទី​​​២ វិញ ​​មាន​ឈ្មោះ​ ​​ម៉ា ជីញ​ធាន ហៅ ​អឹុង​​ គឹម​​ហេង ​​បាន​យក​​​រ​ថយន្ត​​​ដែល​ខ្លួន​​ទិញ​​ពី​ឈ្មោះ​ នាង​ សុជាតិ ទៅ​​បញ្ចាំ​​បន្ត​ឱ្យ​ឈ្មោះ​​​ ប៊ុត ទាន​ ភេទស្រី​ អាយុ​​​៤១​​ឆ្នាំ​ ជា​អាជីវ​ករ​​​ដេប៉ូ​​ឈើ​​នៅ​ផ្សារ​​ឈូក ​មាន​ទី​​លំនៅ​​​ភូមិ​ឈូក ឃុំឈូក ស្រុក​ឈូក​ ចំនួន​២.០០០​​ដុល្លារ​ ដោយ​​គិត​ចុង​ការ​​មួយ​​​ខែ​​២០០​ដុល្លារ ​ហើយ​ពេល​នោះ​​ប៉ូលិស​​បាន​ឃាត់​ខ្លួន​ម៉ា​ ជីញ​ធាន ​កសាង​សំណុំ​​រឿង​ចាត់​ការតាម​​ច្បាប់ ​៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]