នេះជារឿងមួយដែលមិននឹកស្មានដល់ ដោយសារតែ ស្នដែលមានប្រវែង ៣០.៤៨សង់ទីម៉ែត្រ បានចាក់ចូលភ្នែកបុរសម្នាក់ តែបុរសនេះបែរជាមានសំណាងមិនស្លាប់ទៅវិញ។

យោងទៅតាមសារព័ត៌មានរបស់ហាសិនប៉ុស្ដន៍ បានឲ្យដឹងថា បុរសនេះមានឈ្មោះ Bruno Coutinho អាយុ ៣៤ឆ្នាំ បានធ្វើការសំអាត ប្រអប់សម្រាប់ដាក់ស្ន ដែលគាត់តែងតែយក ទៅប្រើប្រាស់នៅពេល ដែលស្ទូចត្រី។ តែចៃដន្យក្នុងអំឡុងពេលនោះ គាត់ច្រលំចុចបាញ់វា ចេញមកក្រៅ ដែលភ្លាមៗនោះ បានធ្វើឲ្យស្ន បាញ់ចូលភ្នែកតែម្ដង។   

យ៉ាងណាមិញ ក្រុមគ្រូពេទ្យពិតជាមានភាពភ្ញាក់ផ្អើល និងកោតសសើរពីបុរសនេះដែលជាអ្នករស់នៅ Petropolis ដែលមានចំងាយជាង ៦០ គីឡូម៉ែត្រ ពីភាគខាងជើង នៃ Rio de Janeiro ប្រេស៊ីល ដែលបានព្យាយាម ធ្វើដំណើរមកកាន់មន្ទីរពេទ្យ Santa Teresa  ដោយប្រើអស់រយៈពេល ១០ម៉ោង បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង។

នៅក្នុងនោះ បុរសនេះ ត្រូវបានធ្វើការវះកាត់ អស់រយៈពេល ៤ម៉ោង ដើម្បីដកយក ស្ននោះចេញមកក្រៅ ហើយអ្វីដែលមិនគួរឲ្យជឿនោះ គឺខួរក្បាលរបស់គាត់មិនបាន រងប៉ះពាល់អ្វីបន្ដិចនោះទេ។ សម្រាប់ការវះកាត់លើកទី ២ ដើម្បីជួយដល់កែវភ្នែកខាង ឆ្វេងរបស់បុរសនេះដើម្បី មើលឃើញបាននោះ មិនបានទទួលជោគជ័យនោះទេ។

តើប្រិយមិត្ដយល់ថា នេះជាសំណាងដែរឬទេ?

សូមមើលរូបភាពខាងក្រោម៖





កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]