វេជ្ជបណ្ឌិតចិនម្នាក់​អះអាងថា ជំងឺកូវីដ១៩កើតចេញពីមន្ទីរពិសោធន៍ទីក្រុងវូហាន (មានវីដេអូ)

//s9.kh1.co/68/68112025b203aa235c37d970cc50a541626a9bc6.jpg
សង្គម

 ១៤-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

​វេជ្ជបណ្ឌិត Li-Meng Yan​ អះអាង​ថា ​ជំងឺកូវីដ១៩គឺត្រូវបានបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍មួយ​របស់ប្រទេសចិន

បរទេស៖ ​វេជ្ជបណ្ឌិត Li-Meng Yan ​ដែលជាអ្នកឯក​ផ្នែកវីរុសសាស្រ្តចិន បានអះអាងថាលោកស្រីមានភស្តុតាងទិន្ន័យវិទ្យាសាស្ត្រអាចបង្ហាញថា ជំងឺកូវីដ១៩គឺត្រូវបានបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍មួយ​របស់ប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
​វេជ្ជបណ្ឌិត Li-Meng Yan
​វេជ្ជបណ្ឌិត Li-Meng Yan

អំឡុងពេលធ្វើ​កិច្ចសម្ភាសន៍​ជាមួយកម្មវិធី Loose Women តាមរយៈការជជែកជាវីដេអូចេញទីតាំងសម្ងាត់មួយ វេជ្ជបណ្ឌិត Li-Meng Yan បានលើកឡើងថា លោកស្រីបានធ្វើការស្រាវជ្រាវដំបូងបំផុតមួយទាក់ទងនឹងជំងឺកូវីដ១៩កាលពីឆ្នាំមុន និងបាន​រកឃើញថា ជំងឺនេះគឺកើតចេញពីមន្ទីរពិសោធន៍ក្នុងទីក្រុង​វូហាន ​ដែលជាមន្ទីរពិសោធន៍​គ្រប់គ្រងដោយរដ្ឋាភិបាលចិន។ បន្ថែមពីនេះ វេជ្ជបណ្ឌិត Li-Meng Yan ក៏បានសង្កត់ធ្ងន់​ដែរថា ​ការលើកឡើងថាជំងឺកូវីដ១៩ មានប្រភពចេញពីទីផ្សារសើមក្នុងទីក្រុងវូហាន គឺគ្រាន់តែជារឿងកុហក​ប៉ុណ្ណោះ។

​វេជ្ជបណ្ឌិត Li-Meng Yan ​
​វេជ្ជបណ្ឌិត Li-Meng Yan ​

បច្ចុប្បន្នវេជ្ជបណ្ឌិត​ Li-Meng Yan បានភៀសខ្លួនចេញពីប្រទេសចិន និងបានធ្វើដំណើរទៅទឹកដីសហរដ្ឋអាមេរិក ក្នុងគោលបំណងការពារខ្លួនពីរដ្ឋាភិបាលចិន។ ​ហើយវេជ្ជបណ្ឌិតរូបនេះ ក៏បាននិយាយដែរថា​​ ប្រសិនបើលោកស្រីមិនអាចប្រាប់រឿងនេះឱ្យពិភពលោកបានដឹង លោកស្រីនឹងមានការសោកស្តាយបំផុត៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T