ខួបកំណើតឆ្នាំនេះ Tangmo មិនធ្វើធំដុំ បែរជានៅមើលថែឪពុកចាស់វិញ

//s9.kh1.co/7c/7c7908a29db1b34cd6609d76cd75de77ac3095ae.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទោះជាមិនមានការរៀបចំអ្វីធំដុំនៅក្នុងថ្ងៃកំណើតគម្រប់ ៣៦ ឆ្នាំ របស់តារាស្រី Tangmo តែនាងបានបង្ហាញពីសកម្មភាពដ៏គួរឲ្យសរសើរ បង្ហាញពីការដឹងគុណ និងមើលថែលោកឪពុកយ៉ាងដិតដល់

ថៃ៖ ទោះបីជា មានអាយុកាន់តែច្រើនមែន តែតារាសម្ដែងស្រី Tangmo នៅតែទទួលបានការគាំទ្រ និងការតាមដានពីហ្វេនៗជាច្រើន ដោយរង់ចាំមើលពីការងារថ្មីរបស់នាង នៅក្នុងវិស័យសិល្បៈ នាពេលខាងមុខនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកមកពីជីវិតផ្ទាល់ខ្លួននៅក្នុងគ្រួសាររបស់តារាស្រីរូបនេះ អាចនិយាយបានថា នាងគឺជាកូនដ៏ល្អមួយរូប ដែលតែងតែនៅក្បែរមើលថែរក្សា លោកឪពុកជាទីស្រលាញ់របស់ខ្លួន មិនខ្វល់ពីភាពនឿយហត់ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងពេលដែលលោកឪពុករបស់នាង មានជំងឺធ្ងន់ធ្ងរកាលពីពេលកន្លងទៅនេះ។ 

ម៉្យាងវិញទៀត នៅថ្ងៃក្នុងថ្ងៃកំណើតគម្រប់៣៦ ឆ្នាំ របស់ Tangmo តារាស្រីក៏មិនបានរៀបចំពិធីអ្វីធំដុំនោះដែរ តែផ្ទុយទៅវិញ នាងបែរជាបានបង្ហាញពីទិដ្ឋភាពដ៏គួរឲ្យកោតសរសើរយ៉ាងខ្លាំង ពីសំណាក់ហ្វេនៗជាច្រើន ដែលនៅក្នុងនោះ នាងបានបង្ហាញការដឹងគុណ គោរពចំពោះលោកឪពុក ដែលកំពុងតែគេងសម្រាកនៅនឹងមួយកន្លែង ហើយក៏បានជូនពរដល់លោកឪពុកឲ្យឆាប់ជាសះស្បើយថែមទៀតផង។

គួរបញ្ជាក់ផងដែរថា កាលពីកន្លងមកនេះ តារាសម្តែងស្រី Tangmo ធ្លាប់បានបង្ហើបថា លោកឪពុករបស់នាង មានជំងឺមហារីកក្រពេញប្រូស្តាត ដំណាក់កាលទី ៤ តែក្រោយមក នាងក៏បានចេញផ្សាយ ផ្ដល់ដំណឹងសាជាថ្មី ពីជំងឺរបស់ឪពុកនាង តាមរយៈ Instagram ផ្ទាល់ខ្លួន ដោយបានប្រាប់ថា លោកឪពុករបស់នាង បានជាសះស្បើយហើយ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Tangmo 
Tangmo 
Tangmo 
Tangmo 
Tangmo និង លោកឪពុក 
Tangmo និង លោកឪពុក 
Tangmo និង លោកឪពុក 
Tangmo និង លោកឪពុក 
Tangmo និង លោកឪពុក 
Tangmo និង លោកឪពុក 
Tangmo និង លោកឪពុក 
Tangmo និង លោកឪពុក 
Tangmo និង លោកឪពុក 
Tangmo និង លោកឪពុក 
Tangmo និង លោកឪពុក 
Tangmo និង លោកឪពុក 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T