ខួបកំណើតឆ្នាំនេះ សុគន្ធកញ្ញា បង្អួតភាពស៊ិចស៊ី លើកោះសង្សារ

//s9.kh1.co/77/772bc11ef6570098eb4f5d86267fb2d302e68b58.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អ្នកណាក៏មើល អ្នកណាក៏សរសើរ ពេលដែល សុគន្ធកញ្ញា ទៅលេងកោះសង្សារក្នុងថ្ងៃខួបកំណើតឆ្នាំនេះ ជាមួយស្វាមី នាងបានបង្អួតសម្រស់ក្នុងឈុតសិចស៊ីចាញ់សាច់តិចៗបែបនេះ មានអីស្រស់ស្អាតទាក់ទាញណាស់។

ព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី ១៤ ខែកញ្ញាកន្លងទៅនេះ គឺជាថ្ងៃខួបកំណើតរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា  ដោយក្នុងនោះដែរ យើងឃើញថាមានមិត្តអ្នករួមអាជីព និងបណ្ដាអ្នកគាំទ្រជាច្រើននាក់បានបង្ហោះរូបភាពព្រមនឹងពាក្យជូនពរ ជាហូរហែរនៅលើបណ្ដាញសង្គម ទៅតាមទឹកចិត្តដែលពួកគេស្រលាញ់ចូលចិត្តអ្នកនាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះទៀតសោត នៅថ្ងៃពិសេសនេះដែរ សុគន្ធកញ្ញា ពិតជាមានទឹកចិត្តជ្រះថ្លាក្រៃលែងណាស់ ដោយអ្នកនាងរួមនឹងស្វាមី ក្រៅពីមានដំណើរកម្សាន្តទៅលំហែកាយនៅតំបន់សមុទ្រហើយ ពួកគេថែមទាំងបាននិមន្តព្រះសង្ឃរាប់បាត ប្រគេនទេយ្យទានមួយចំនួនជាមួយគ្នា ពោរពេញដោយស្នាមញញឹមក្នុងថ្ងៃខួបកំណើតឆ្នាំនេះទៀតផង។

មួយវិញទៀត បើងាកមកមើលពីការលេងខ្លួន របស់តារាចម្រៀងកូនមួយរូបនេះ អំឡុងពេលធ្វើអំពើដ៏កុសលបែបនេះ នៅលើកោះសង្សារជាមួយស្វាមីរួចហើយ យើងឃើញថា សុគន្ធកញ្ញា បានថតរូបបង្ហោះនៅលើបណ្ដាញសង្គម ដោយបានបង្អួតរាងនិងសាច់ដ៏សខ្ចីអង្គុយសំដិលខ្លួនកណ្ដាលថ្ងៃយ៉ាងជឿជាក់ ជាមួយនឹងឈុតបញ្ចេញសាច់ស៊ិចស៊ីតិចៗ ប៉ុន្តែតាមរយៈរូបភាពទាំងនោះ តារាស្រីរូបនេះ ពិតជាស្រស់ស្អាតទាក់ទាញខ្លាំងមែនទែន រហូតមានអ្នកគាំទ្រពោលពាក្យសរសើរគ្រប់គ្នាមិនដាច់ពីមាត់នោះឡើយ។

គួរឲ្យដឹងផងដែរថា ក្នុងថ្ងៃខួបកំណើតឆ្នាំនេះរបស់ សុគន្ធកញ្ញា ទោះបីនាងមិនបានធ្វើពិធីជប់លៀងធំដុំក៏ពិតមែន ប៉ុន្តែនាងបានចំណាយពេលមកលំហែកាយលើកោះដ៏ស្រស់ស្អាតនិងស្ងប់ស្ងាត់ ជាមួយស្វាមីយ៉ាងមានក្ដីសុខមិនឲ្យចាញ់គូដទៃសោះឡើយ៕

ចង់ជ្រាបច្បាស់ទៅទស្សនារូបភាពខាងក្រោម៖ 

សុគន្ធកញ្ញា
សុគន្ធកញ្ញា
សុគន្ធកញ្ញា
សុគន្ធកញ្ញា
សុគន្ធកញ្ញា
សុគន្ធកញ្ញា
សុគន្ធកញ្ញា និងស្វាមីពេល រាប់បាត
សុគន្ធកញ្ញា និងស្វាមីពេល រាប់បាត
សុគន្ធកញ្ញា និងស្វាមីពេល រាប់បាត
សុគន្ធកញ្ញា និងស្វាមីពេល រាប់បាត
សុគន្ធកញ្ញា
សុគន្ធកញ្ញា
សុគន្ធកញ្ញា
សុគន្ធកញ្ញា
សុគន្ធកញ្ញា
សុគន្ធកញ្ញា
សុគន្ធកញ្ញា
សុគន្ធកញ្ញា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T