រដ្ឋបាលខេត្តបាត់ដំបង នឹងចាត់វិធានការ ចំពោះអ្នកទន្ទ្រាន ឈូសឆាយ និងតាំងលំនៅថ្មីមិនស្របច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ក្នុងស្រុកសំឡូត

//s9.kh1.co/57/57027d1a142ffcbc90f888dd94061a3e1e1584cb.jpg
Khmerhome

 ១៤-កញ្ញា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

https://s9.kh1.co/__image/w=650,h=434,q=100/57/57027d1a142ffcbc90f888dd94061a3e1e1584cb.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ចំពោះប្រជាពលរដ្ឋមួយចំនួន នៅតែបន្តទន្ទ្រានដីព្រៃថ្មីបន្ថែមទៀត តាមរយៈការឈូសឆាយពង្រីក ការកាន់កាប់ ឬតាំងទីលំនៅថ្មីមិនស្របច្បាប់ ក្នុងតំបន់ការពារធម្មជាតិនៃដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ទង្វើខាងលើ ជាសកម្មភាពខុសច្បាប់ ហើយរដ្ឋបាលខេត្តនឹងមិនទទួលស្គាល់នូវរាល់ទិន្នន័យទាំងឡាយណាដែលកើតឡើងដោយសារការរុករានថ្មីនោះឡើយ ទោះនៅក្នុងរូបភាពណាក៏ដោយ។

សេចក្ដីជូនដំណឹង ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ដែលចុះហត្ថលេខា ដោយ លោក ងួត ​រតនៈ អភិបាលខេត្តបាត់ដំបង ថា ស្របពេលដែលលក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយ ក្រសួងបរិស្ថាន សហការអនុវត្តដោយក្រុមការងារចម្រុះខេត្ត បាននឹងកំពុងចុះធ្វើអត្តសញ្ញាណកម្មមនុស្ស និងអត្តសញ្ញាណកម្មដី ដើម្បីពិនិត្យលើយោបល់ស្វែងរកដំណោះស្រាយ លើបញ្ហាដីធ្លី នៅតំបន់ភូមិសាស្រ្តខាងលើ មានប្រជាពរដ្ឋរដ្ឋមួយចំនួន បន្តទន្រ្ទានដីព្រៃ។

លោក អភិបាលខេត្តបានបញ្ជាក់ធ្ងន់ៗថា «សូមហាមឃាត់ជាដាច់ខាត និងចាត់វិធានការតាមផ្លូវច្បាប់ ដោយមិនលើកលែង។ ករណីប្រជាពលរដ្ឋណារឹងរូស ឬប្រឆាំងតបតដោយហឹង្សាណាមួយ នឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន»។

គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងមន្រ្តីឧទ្យាននុរក្ស ត្រូវតាមដានជាប្រចាំនៅក្នុងតំបន់ការពារធម្មជាតិនៃដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត។ ជាការបន្តរបស់ លោក ងួត រតៈ បញ្ជាក់ទៀតថា ករណីបំពានណាមួយទៅលើសេចក្ដីជូនដំណឹងនេះ នឹងត្រូវចាត់វិធានការ ដោយចុះចាប់សម្ភារ គ្រឿងចក្រ ឬរុះរើលំមៅដ្ឋានតាំងថ្មី ដោយមិនទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិណាមួយឡើយ ជាមួយគ្នានេះនឹងត្រូវបន្តកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T