ការរត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិនៅប្រទេស លីទុយអានី មានមនុស្សចូលរួមប្រកួតជាង ៦,៥០០ នាក់

//s9.kh1.co/d7/d7ad5813fbf26dbaff4305d85408fce0a45604f8.jpg
កីទ្បា

 ១៤-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ការប្រណាំងរយៈពេល ២ ថ្ងៃនៃព្រឹត្តិការណ៍ Vilnius Marathon ឆ្នាំ ២០២០ បានបញ្ចប់កាលពីថ្ងៃអាទិត្យដោយមានអ្នកចូលរួមរត់ប្រណាំងជាង ៦,៥០០ នាក់មកពីជុំវិញពិភពលោក

លីទុយអានី៖ ការរត់ប្រណាំងរយៈពេល ២ ថ្ងៃនៃព្រឹត្តិការណ៍ Vilnius Marathon ឆ្នាំ ២០២០ បានបញ្ចប់កាលពីថ្ងៃអាទិត្យដោយមានអ្នកចូលរួមរត់ប្រណាំងជាង ៦,៥០០ នាក់មកពីជុំវិញពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នករៀបចំព្រឹត្តិការណ៍បានប្រាប់ថាព្រឹត្តិការណ៍នៅថ្ងៃអាទិត្យមានការរត់ម៉ារ៉ាតុង ពាក់កណ្តាលម៉ារ៉ាតុង និងរត់ចម្ងាយ ១០ គីឡូម៉ែត្រដោយចាប់ផ្តើមពីម៉ោង ៨ និង ៣០ នាទីព្រឹកម៉ោងក្នុងស្រុក ។

អ្នករត់ប្រណាំងមកពីប្រទេសឡេតូនី ឈ្មោះ Dmitrijs Serjogins បានបញ្ចប់ការរត់ម៉ារ៉ាតុងជាលើកដំបូងនៅក្នុងរយៈពេល ២ ម៉ោង ១៩ នាទីនិង ៤៩ វិនាទី។ ចំណែកអ្នករត់ប្រណាំងរបស់ប្រទេស លីទុយអានី ឈ្មោះ Remigijus Kancys បានឈ្នះលើវិញ្ញាសារការរត់ពាក់កណ្តាលម៉ារ៉ាតុងក្នុងរយៈពេល ១ ម៉ោង ៥ នាទីនិង ៤៧ វិនាទី។

ទីដ្ឋភាពក្នុងព្រឹត្តិការណ៍ Vilnius Marathon ឆ្នាំ ២០២០
ទីដ្ឋភាពក្នុងព្រឹត្តិការណ៍ Vilnius Marathon ឆ្នាំ ២០២០

ចាប់ផ្តើមនៅថ្ងៃសៅរ៍ ព្រឹត្តិការណ៍ដែលមានរយៈពេល ២ ថ្ងៃនេះក៏រួមមានការរត់ចម្ងាយ ៥ គីឡូម៉ែត្រ ការរត់ចម្ងាយ ១ គីឡូម៉ែត្រ និងការរត់ចម្ងាយរបស់កុមារ ០,២ គីឡូម៉ែត្រផងដែរ។

អ្នករត់ប្រណាំងអន្តរជាតិមានមកពីអង់គ្លេស អាល្លឺម៉ង់ អាហ្សង់ទីន ឡេតូនីហ្វាំងឡង់ ហូឡង់ក៏ដូចជាបណ្តាប្រទេសនិងតំបន់ផ្សេងទៀតផងដែរ។

ការរត់ម៉ារ៉ាតុងអន្តរជាតិវីលនីយូស(Vilnius International Marathon) បានចាប់ផ្តើមដំបូងក្នុងឆ្នាំ ១៩៩០ និងត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដោយចាប់ផ្តើមពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១៩ ដែលមានអ្នកចូលរួមជាង ១១,០០០ នាក់។

សូមទស្សនារូភាពខាងក្រោមបន្ថែម៖

ទិដ្ឋភាពក្នុងព្រឹត្តិការណ៍ Vilnius Marathon ឆ្នាំ ២០២០

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T