ការរីកចម្រើននៃបច្ចេកវិទ្យាយ៉ាងខ្លាំងនៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ បានធ្វើឱ្យការរស់នៅរបស់យើងទាំងអស់គ្នាកាន់តែមានភាពងាយស្រួល ទាំងការទំនាក់ទំនងនិងការទទួលព័ត៌ មានជុំវិញពិភពលោក។ ទន្ទឹមនឹងភាពងាយស្រួលនេះហើយដែលធ្វើឱ្យជនអនាមិកអាច តាមដាននិងលួចយកទិន្នន័យរបស់យើងបានយ៉ាងងាយស្រួលដូចគ្នាដែរ។

ជាក់ស្តែងនៅពេលថ្មីៗនេះអង្គការ Bluetooth SIG ដែលជាអង្គការឃ្លាំមើលការអភិវឌ្ឍស្តង់ដារបស់ Bluetooth បានធ្វើការព្រមានដល់អ្នកប្រើប្រាស់ ព្រមទាំងអ្នកចែកចាយឧបករណ៍ Bluetooth ឱ្យមានការប្រុងប្រយ័ត្នពីភាពចន្លោះប្រហោងថ្មីនៅក្នុងឧបករណ៍ទាំងនេះ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ភាពចន្លោះប្រហោងថ្មីនៅក្នុង Bluetooth 4.0 ឬ 5.0 ដែលគេឱ្យឈ្មោះថា BLURtooth អាចឱ្យក្រុមអ្នកវាយប្រហារ ភ្ជាប់ឧបករណ៍របស់ពួកគេទៅនឹងឧបករណ៍របស់អ្នកប្រើប្រាស់តាមរយៈ Bluetooth ដោយធ្វើការផ្លាស់ប្ដូរលេខកូដបញ្ជាក់ពីភាពត្រឹមត្រូវ ឬធ្វើការកាត់បន្ថយកម្រិតអុីនគ្រីបសិន (encryption)។ ពួកគេក៏បានបន្ថែមទៀតថា ភាពចន្លោះប្រហោងនេះវានឹងនាំឱ្យមានការវាយប្រហារតាមបែប Man In The Middle (MITM) ដែលអាចឱ្យជនអនាមិក ក្លាយជាជនទីបីនៅកណ្ដាលរវាងអ្នកប្រើប្រាស់ទាំងពីរ ហើយជាលទ្ធផលពួកគេអាចទាញយកទិន្នន័យដែលពួកអ្នកប្រើប្រាស់បានបញ្ជូនទៅឱ្យគ្នានោះ ហើយពួកគេក៏អាចធ្វើការស្នើសុំទិន្នន័យពីភាគីទាំងពីរបានថែមទៀតផង។

រូបភាពពីនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា

ដើម្បីការពារទិន្នន័យរបស់អ្នកប្រើប្រាស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមឱ្យលោកអ្នកមានការប្រុងប្រយ័ត្នជាមួយនឹងការប្រើប្រាស់ Bluetooth នៅក្នុងឧបករណ៍របស់លោកអ្នកដូចជា កុំផ្ញើទិន្នន័យសំខាន់ៗដូចជាលេខសម្ងាត់តាមរយៈ Bluetooth ឬ បិទប្រព័ន្ធ Bluetooth ចោលនៅពេលដែលពុំត្រូវការប្រើប្រាស់ និងជាចុងក្រោយសូមធ្វើបច្ចុប្បន្នភាពទៅលើឧបករណ៍ប្រសិនបើមាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ