រាជធានីភ្នំពេញ ៖ របាំងថ្មចែកផ្លូវ ព្រះមុនីវង្ស ត្រង់ចំណុចភ្លើងស្តុប បូកគោ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន បានរងនូវការខូចខាតបាក់អស់២កង់ ដោយសាររថយន្ត របស់ជនជាតិហ្វីលីពីន មួយគ្រឿង ម៉ាកមែរសឺដេស ពណ៌ស បើកបុក កាលពីវេលាម៉ោង ៣និង៣០នាទី ទៀបភ្លឺ ថ្ងៃទី៣ ឧសភា ២០១៣ ។

តាមប្រភពព័ត៌មាន ពីបុរសជនជាតិហ្វីលីពីន ដែលជាអ្នកបើកបររថយន្ត ខាងលើឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់ បានបើករថយន្ត តាមបណ្តោយផ្លូវ ព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូងបំណងឆ្ពោះទៅផ្ទះប្រពន្ធជាជនជាតិខ្មែរស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន តែចៃដន្យមើលរបាំងថ្ម ចែកផ្លូវ មិនទាន់ ក៏ជ្រុលល្បឿន បុករបាំងថ្មតែម្តងទៅ ។ បុរសជនជាតិបរទេសដដែលនេះបានបដិសេធថា រូបគាត់អត់ទទួលទានគ្រឿងស្រវឹងនោះទេ គឺទើបនឹងចេញពីហូបបបរ.សនៅម្តុំពេទ្យចិន ដោយឡែកសមត្ថកិច្ចជំនាញបាននិយាយថា ក្នុងខ្លួនគាត់មានជាតិអាល់កុលខ្លាំងណាស់មិនបាច់វាស់នឹងឧបករណ៍ក៏ដឹងដែរ តាមរយៈការឈរនិយាយ ស្តីជិតគាត់ គឺជះក្លិនស្រាឆួលច្រមុះតែម្តង ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះមិនបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួស ឬគ្រោះថ្នាក់អ្វីឡើយ ហើយរថយន្តក៏មិនខូចខាតធ្ងន់ធ្ងរប៉ុន្មានដែរ ៕






បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]