ពិតទេ? រដ្ឋាភិបាលចិនសុខចិត្តឲ្យអាមេរិកបិទតិកតុក ក៏ប្រសើរជាងលក់វាទៅឲ្យគេដែរ

//s9.kh1.co/c9/c96c4ae53004ba90b15cd62ff447194842e41bf8.jpg
បច្ចេកវិទ្យា

 ១៤-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

យ៉ាងណាមិញ ថ្ងៃផុតកំណត់ក្នុងការលក់និងទិញតិកតុកគឺជិតមកដល់ ហើយគេក៏រង់ចាំមើលថា តើចុងបញ្ចប់វានឹងទៅជាយ៉ាងណា។

ចិន៖ ប្រសិនបើ ByteDance ដែលជាម្ចាស់របស់កម្មវិធីតិកតុកនិងមានមូលដ្ឋានក្នុងប្រទេសចិន មិនអាចស្វែងរកដៃគូនៅសហរដ្ឋអាមេរិកដើម្បីលក់ឆាប់ៗទេ តិកតុកនឹងប្រឈមមុខនឹងការហាមឃាត់ នៅក្នុងសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា ពេលនេះវាអាចនឹងមានបញ្ហាមួយផ្សេងទៀត សម្រាប់កម្មវិធីវីដេអូដ៏ពេញនិយមមួយនេះ គឺរដ្ឋាភិបាលរបស់ប្រទេសចិនតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឲ្យដឹងថា មន្ត្រីចិនប្រហែលជាមានឆន្ទៈក្នុងការអនុញ្ញាតឲ្យបិទតិកតុក ជាជាងឲ្យប្រធានាធិបតី ដូណាល់ ត្រាំ បង្ខំឲ្យលក់កម្មវិធីនេះទៅសហរដ្ឋអាមេរិក។ ប្រភពដែលធ្លាប់ស្គាល់ពីស្ថានការណ៍បានប្រាប់រ៉យទ័រថា រដ្ឋាភិបាលចិនបើកចំហ ដើម្បីរារាំងការលក់រូបមន្តសម្ងាត់របស់កម្មវិធីតិកតុក គឺក្បួនដំណើរការរបស់វា។

កម្មវិធីតិកតុកគ្រប់គ្រងដោយក្រុមហ៊ុន ByteDance របស់ប្រទេសចិន
កម្មវិធីតិកតុកគ្រប់គ្រងដោយក្រុមហ៊ុន ByteDance របស់ប្រទេសចិន

បន្ទាប់ពីលោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលគំរាមហាមឃាត់តិកតុកនៅសហរដ្ឋអាមេរិក ប្រទេសចិនបានពិនិត្យឡើងវិញនិងផ្លាស់ប្ដូរច្បាប់ផ្នែកបច្ចេកវិទ្យា ដែលត្រូវយល់ព្រមពីរដ្ឋាភិបាលសិន មុនពេលលក់អ្វីមួយទៅឲ្យក្រុមហ៊ុនបរទេស។ ក្បួនដំណើរការរបស់តិកតុក ក៏ស្ថិតនៅក្នុងផ្នែកនៃបច្ចេកវិទ្យានេះដែរ។

ប្រភពមួយចំនួនបានលើកឡើងថា ការព្រមលក់តិកតុកទៅឲ្យអាមេរិកគឺធ្វើឲ្យទាំងក្រុមហ៊ុន ByteDance និងរដ្ឋាភិបាលចិន មើលទៅហាក់ដូចជាទន់ខ្សោយ។ យ៉ាងណាមិញ ថ្ងៃផុតកំណត់ក្នុងការលក់និងទិញតិកតុកគឺជិតមកដល់ ហើយគេក៏រង់ចាំមើលថា តើចុងបញ្ចប់វានឹងទៅជាយ៉ាងណា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T