ញាក់សាច់គូនេះសរុបកាតលឿងនិងកាតក្រហម១៧សន្លឹក! បើកឆាក២ប្រកួតនៅលីគបារាំង PSG ចាញ់ទាំងពីរលើក (មានវីដេអូ)

//s9.kh1.co/e8/e877e24eb706f43829e1d8add906dc0105108431.jpg
កីទ្បា

 ១៤-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

PSG បរាជ័យក្នុងដីក្រោមថ្វីជើងក្រុម Marseille ដោយលទ្ធផល ១ទល់នឹង០

បារាំង៖ ក្រុមការពារជើងឯក Paris Saint-Germain បានបន្តបរាជ័យជាលើកទី២ នៅក្របខណ្ឌ​ Ligue 1 ដោយកាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះ  នៅទឹកដីរបស់ខ្លួន កីឡដ្ឋាន Parc des Princes ពួកគេបានចាញ់ក្រុមភ្ញៀវ Marseille ក្នុងលទ្ធផល ១ទល់នឹង០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១គ្រាយ់យក៣ពិន្ទុ របស់ក្រុម Marseille រកបានដោយខ្សែបម្រើប្រយុទ្ធ Florian Thauvin នៅនាទីទី៣១ ក្រោមការ​ Assist យ៉ាងល្អពីសំណាក់កីឡាករ Dimitri Payet

សកម្មភាពនៃការប្រកួត
សកម្មភាពនៃការប្រកួត

យ៉ាងណាមិញ អ្វីដែលគួរឲ្យកត់សម្គាល់ក្នុងការប្រកួតនេះ គឺក្រុមទាំងពីរមានការប៉ះទង្គិចគ្នាច្រើនមែនទែន តួយ៉ាងអាជ្ញាកណ្ដាលសញ្ជាតិបារាំងលោក Jerome Brisard ចាយកាតលឿងនិងក្រហមសរុបចូលគ្នា១៧សន្លឹកឯណោះ។ក្នុងនោះដែរក្រុមម្ចាស់ផ្ទះ PSG ទទួលបានកាតលឿង៥ និងកាតក្រហម៣ ចំណែកឯក្រុម Marseille ទទួលបានកាតលឿង៧ និងកាតក្រហម២។

សកម្មភាពនៃការប្រកួត
សកម្មភាពនៃការប្រកួត

ជាមួយគ្នានេះ កាតក្រហមទាំងនោះ​សុទ្ធសឹងតែកើតមានឡើងនៅនាទី៩០+៤ បន្ទាប់ពីក្រុមទាំងពីរ ផ្ទុះកំហឹងរុញច្រានគ្នា តឹងសសៃកដាក់គ្នា ខណៈកីឡាកខាង PSG ដែលត្រូវពិន័យបណ្ដេញចេញពីទីលានរួមមាន ខ្សែការពារ Layvin Kurzawa ខ្សែបម្រើ Leandro Daniel Paredes និង ខ្សែប្រយុទ្ធ Neymar រីឯខាង Marseille គឺកីឡាករ Jordan Amavi និង Dario Benedetto

សកម្មភាពប៉ះទង្គិចគ្នា
សកម្មភាពប៉ះទង្គិចគ្នា
សកម្មភាពប៉ះទង្គិចគ្នា
សកម្មភាពប៉ះទង្គិចគ្នា

គួរឲ្យដឹងដែរថា ក្រោយបរាជ័យកាលពីយប់មិញ PSG បានធ្លាក់ទៅឈរលេខ១៨ គិតត្រឹមសប្ដាហ៍ទី៣ នៃក្របខណ្ឌ​ Ligu1 ក្រោយ២ប្រកួតកន្លងមកនេះ រកមិនបានសូម្បីតែ១ពិន្ទុ។ យ៉ាងណាមិញ ការចាញ់២ប្រកួតជាប់គ្នា នៅពេលបើកឆាកលីគបែបនេះ គឺជាលើកទី១ហើយរបស់ PSG គិតចាប់តាំងពីរដូវកាល ១៩៨៤/៨៥មក៕

សូមទស្សនាវីដេអូសង្ខេបនៃការប្រកួតខាងក្រោមនេះ

វីដេអូ Highlights 
វីដេអូដែលក្រុមទាំងពីរផ្ទុះកំហឹងដាក់គ្នា 
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T