អ៊ីស្រាអែលចេញវិធានការបិទទ្វារប្រទេសជាលើកទីពីរ

//s9.kh1.co/36/36b9e33411566040419af9ec27d91ed7df248430.jpg
សង្គម

 ១៤-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រទេសអ៊ីស្រាអែល​​ទាំងមូលនឹងត្រូវប្រកាសវិធានការណ៍បិទទ្វារប្រទេសរយៈពេល ៣សប្តាហ៍ ​​ដែលនឹងចាប់ផ្តើមពីថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីទប់ស្កាត់​រលកទី២ នៃជំងឺរាតត្បាតកូវីដ១៩

យ៉េរូសាឡឹម៖ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)​ បាន​ថ្លែងកាលពីថ្ងៃអាទិត្យ ទី ១៣ ខែកញ្ញាថា ប្រទេសអ៊ីស្រាអែល​​ទាំងមូលនឹងត្រូវប្រកាសវិធានការបិទទ្វារប្រទេសរយៈពេល ៣សប្តាហ៍ ​​ដែលនឹងចាប់ផ្តើមពីថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីទប់ស្កាត់​រលកទី២ នៃជំងឺរាតត្បាតកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ

​អំឡុងពេលវិធានការបិទទ្វារប្រទេសនេះ ពលរដ្ឋអ៊ីស្រាអែលទាំងអស់នឹងមិនត្រូវអនុញ្ញាតឱ្យធ្វើដំណើរចេញឆ្ងាយពីផ្ទះលើស​ ៥០០ម៉ែត្រនោះ​ឡើយ។ សាលារៀន​ ក៏ដូចជាហាងនានានឹងត្រូវបិទទ្វារ ប៉ុន្តែផ្សារទំនើប និងឱសថស្ថាននឹងនៅតែបើកដំណើរការដដែល។ វិស័យសាធារណៈនឹង​ត្រូវអនុញ្ញាតឱ្យបើកដំណើរការជាមួយចំនួនបុគ្គលិកតិចជាងមុន ​ចំណែក​ការិយាល័យអង្គការក្រៅរដ្ឋាភិបាល រួមទាំងការិយាល័យអាជីវកម្ម​ នឹងមិនចាំបាច់ត្រូវបិទទ្វារឡើយ ប្រសិនបើ​មិនមានផ្តល់សេវាកម្មទទួលអតិថិជន។ បន្ថែមពីនេះ នៅតាមទីកន្លែងផ្សេងៗទៀត នឹងមិនអនុញ្ញាតឱ្យមានការជួបជុំគ្នាលើសពី ២០នាក់ឡើយ។

ពលរដ្ឋអ៊ីរស្រាអែលនឹងមិនអនុញ្ញាតឱ្យមានការជួបជុំលើសពី ២០នាក់ឡើយ
ពលរដ្ឋអ៊ីរស្រាអែលនឹងមិនអនុញ្ញាតឱ្យមានការជួបជុំលើសពី ២០នាក់ឡើយ

គួរឱ្យដឹងដែរថា អ៊ីស្រាអែលធ្លាប់ចេញវិធានការបិទទ្វារប្រទេសម្តងរួចទៅហើយកាលពីខែមេសា។ ប៉ុន្តែនៅពេលករណីឆ្លងបានថយចុះ ហើយរដ្ឋាភិបាលបើកទ្វារប្រទេសស្តាសេដ្ឋកិច្ចជាតិឡើងវិញ ស្រាប់តែករណីឆ្លងថ្មីបានកើនខ្លាំងជាបន្តបន្ទាប់ ដែលគិតរហូតមកពេលនេះ អ៊ីស្រាអែលមានជំងឺកូវីដ១៩ជាង ១៥ម៉ឺននាក់ និងអ្នកស្លាប់ជាង១ពាន់នាក់៕

វិធានការបិទទ្វារប្រទេសនេះ នឹងធ្វើឡើងចំរដូវពិធីបុណ្យ Jewish
វិធានការបិទទ្វារប្រទេសនេះ នឹងធ្វើឡើងចំរដូវពិធីបុណ្យ Jewish
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T