មនុស្ស១១នាក់បានស្លាប់ និង២០នាក់ផ្សេងទៀតបាត់ខ្លួន ដោយសារគ្រោះមហន្តរាយរអិលបាក់ដី នៅប្រទេសនេប៉ាល់

//s9.kh1.co/9e/9ec1e194e6424e78f80558253fe70039300f3114.jpg
សង្គម

 ១៤-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ភ្លៀងមូសុងនៅក្នុងតំបន់បង្កឲ្យមានទឹកជំនន់និងការបាក់ដីយ៉ាងធ្ងន់ធ្ងរ នៅនេប៉ាល់ ឥណ្ឌា និងបង់ក្លាដែស ក្នុងខែសីហា។

នេប៉ាល់៖ ការរអិលបាក់ដីនៅក្នុងប្រទេសនេប៉ាល់កាលពីថ្ងៃអាទិត្យ បានសម្លាប់មនុស្សយ៉ាងហោចណាស់១១នាក់ និង២០នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ នេះបើយោងតាមរដ្ឋាភិបាលរបស់ប្រទេសនេះ។ ការបាក់ដីដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង នៅស្រុក Sindhupalchok ក៏បានធ្វើឲ្យមនុស្ស៥នាក់រងរបួស និងបំផ្លាញផ្ទះអស់១១ខ្នងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្លៀងមូសុងនៅក្នុងតំបន់បង្កឲ្យមានទឹកជំនន់និងការបាក់ដីយ៉ាងធ្ងន់ធ្ងរ នៅនេប៉ាល់ ឥណ្ឌា និងបង់ក្លាដែស ក្នុងខែសីហា។ ដោយមានទីតាំងស្ថិតនៅក្បែរព្រំប្រទល់នេប៉ាល់-ចិន ស្រុក Sindhupalchok ទើបតែទទួលរងគ្រោះនៃការរអិលបាក់ដី នៅក្នុងឆ្នាំនេះ។

របាយការណ៍អំពីការកាត់បន្ថយគ្រោះមហន្តរាយនេប៉ាល់រាយការណ៍ថា មានករណីបាក់ដីចំនួន១៧ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់៥៥នាក់ ក្នុងឆ្នាំ២០២០៕

ការរអិលបាក់ដីនៅនេប៉ាល់
ការរអិលបាក់ដីនៅនេប៉ាល់
ការរអិលបាក់ដីនៅនេប៉ាល់
ការរអិលបាក់ដីនៅនេប៉ាល់
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T