បន្ទាប់ពីបាត់មុខយូរ ពេលនេះតារាសម្តែងស្រី Rita Sririta បានប្រកាសថាកំពុងតែពពោះកូនដំបូង

//s9.kh1.co/d8/d895b755ce2e94454839f6f05886d478c59995ec.jpg
នារី

 ១៤-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាសម្តែងស្រី Rita Sririta បានប្រកាសថាកំពុងតែពពោះកូនដំបូង

ថៃ៖ កាលពីថ្ងៃទី១១ ខែកញ្ញា តារាសម្តែងស្រី ដែលមានសម្រស់ស្រស់ស្អាត និងមានទេពកោសល្យអ្នកនាង Rita Sririta បានប្រកាសប្រាប់អ្នកគាំទ្រក្នុងគណនី Instagram ថា នាងកំពុងតែមានផ្ទៃពោះកូនលើកដំបូងហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរូបថតមួយសន្លឹកដែលនាងបានបង្ហោះសង្កេតឃើញថាមានអ្នកគាំទ្រជាច្រើនបានសរសេរពាក្យជូនពរ និងបង្ហាញអារម្មណ៍រំភើបជំនួស។ មិនតែប៉ុណ្ណោះក៏មានមិត្តរួមអាជីពសម្តែងដូចជា Janie Thienphosuwan, Mew Nittha, Patricia Good, Jooy Warrataya និងតារាប្រុសស្រីជាច្រើនរូបបានចូលរួមអបអរសាទរដល់រូបនាង ព្រមទាំងស្វាមីរបស់អ្នកនាងផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់តារាស្រី Rita គឺបានសម្រាកពីការងារសិល្បៈ ឬសម្រាកពីការសម្តែងរឿងអស់ពេលជាយូរ បន្ទាប់ពីនាងបានរៀបការមក ហើយសង្ឃឹមថាបន្ទាប់ពីនាងសម្រាលកូនដំបូងរួចនឹងវិលត្រឡប់មកសម្តែងរឿងជាថ្មីម្តងទៀត៕

សូមទស្សនារូបភាពខាងក្រោមនេះ ៖ 

Rita Sririta និងស្វាមី
Rita Sririta និងស្វាមី
Rita Sririta
Rita Sririta
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T