ភ្នំពេញ ៖ រូបសំណាក់រូប ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្ពុ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០១៣ បានដាក់តាំងជាផ្លូវការហើយ នៅលើសួនច្បារមុខវត្តលង្ការ ខាងលិចវិមានឯករាជ្យ ពោលគឺ នៅជិតកន្លែងដែលគេធ្វើឃាតរូបលោកតែម្តង។

ការតាំងរូបសំណាក់នេះ មានការអញ្ជើញចូលរួមពីក្រុមគ្រួសារ សាច់ញ្ញាតិ លោកជា វិជ្ជា និងក្រុមកម្មករ កម្មការិនីជា ច្រើននាក់ផងដែរ។ ការតាំងបង្ហាញរូបសំណាក់ ជាផ្លូវការចំថ្ងៃទី០៣ ឧសភា ជាទិវាសេរីភាពសារព័ត៌មានពិភពលោកនោះ ត្រូវបានគេមើលឃើញថា ជាការចង់បង្ហាញឲ្យឃើញ ក៏ដូចជាចង់លើកកម្ពស់សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិនៅ កម្ពុជាផងដែរ។

រូបសំណាកលោក ជា វិជ្ជា ត្រូវបានជួលជាងឆ្លាក់នៅក្នុងខេត្តសៀមរាប ធ្វើពីប្រភេទថ្មភក់ពណ៌ខៀវ យកមកពីភ្នំ ត្បែងមានជ័យ ខេត្តព្រះវិហារ ដោយមានជើងទម្រមួយម៉ែត្រ និងកម្ពស់ ១,៦៨ម៉ែត្រ។ រូបសំណាកនេះត្រូវ ចំណាយថវិកាប្រមាណជាង ៨ពាន់ដុល្លារ ដែលបានមកពីការជួយឧបត្ថម្ភពីសាលារាជធានីភ្នំពេញ ចំនួន ៥ពាន់ ដុល្លារ និងខ្លះបានមកពីការរៃអង្គាសពីកម្មកររោងចក្រ។

លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃ ទី២២ ខែមករា ឆ្នាំ២០០៤ ខណៈដែលលោកកំពុងតែអានកាសែតនៅតូបលក់កាសែតក្បែររបងវត្តលង្ការ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]