Brad Pittនិង សង្សារក្មេង កាន់តែច្បាស់លាស់ខ្លាំង

//s9.kh1.co/b5/b50c1f17999fcc87865a9923b4ec97643cf59bfd.png
តារា & កម្សាន្ដ

 ១៣-កញ្ញា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

Brad Pittនិង តារាបង្ហាញម៉ូត Nicole Poturalski កាន់តែបង្ហាញពីភាពច្បាស់លាស់នៃ ទំនាក់ពួកគេបន្ទាប់ពី Angelina Jolie បង្ហាភាពការមិនសប្បាយចិត្ត ចំពោះទំនាក់ទំនងស្នេហាពួកគេទាំងពីរនាក់។

បរទេស៖ ស្នេហាខុសជំនាន់រវាងតារាសម្តែង Brad Pittនិង សង្សារក្មេងដែលជាតារាបង្ហាញម៉ូត Nicole Poturalski កាន់តែជិតស្នឹទ្ធនិង ស្រលាញ់គ្នាខ្លាំងជាងមុនទ្វេរដង ក្រោយពីពួកគេ ដឹងថា ប្រពន្ធដើម Angelina Jolie បានសម្តែងការខឹងសម្បារចំពោះអតីតប្តីដែលបាននាំ ស្រីស្នេហ៍មកកន្លែងដែលពួកគេធ្លាប់បានរៀបការជាមួយគ្នាពីមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាបង្ហាញម៉ូតស្រីដែលជាសង្សារ Brad Pitt បានបង្ហាញចេតនាច្បាស់ៗ របស់ខ្លួនដែលមានចិត្តស្រលាញ់លើតារាសម្តែងវ័យចំណាស់រូបនេះ ដោយក្នុងលក្ខណៈច្បាស់លាស់និង គ្មានពេលតតាំងនឹងអ្វីផ្សេងៗដែលមករំខានជិវិតនាងឡើយ ដោយពាក្យប៉ុន្មានឃ្លានោះមានអត្ថន័យយ៉ាងដូច្នេះថា៖

មិនដែលឈប់ទទួលភាពសប្បាយរីករាយនៃជីវិតនោះទេ ដូចជាសើចសប្បាយ បង្កើតអនុស្សាវរីយ៍និង ព្យាយាមមើលមនុស្សក្នុងផ្លូវល្អ
គ្មានចំណាប់អារម្មណ៍ជាមួយនឹង កំលាំងនៃ សភាវអាក្រក់ទេ យើងត្រូវញញឹមឲ្យបានច្រើន ព្រោះជីវិតវាខ្លីណាស់។

Nicole Poturalski

គួររម្លឹកដែរថា តាមរយៈសម្តីប៉ុន្មានដែលតារាបង្ហាញម៉ូតរូបនេះនិយាយ គឺមិនដឹងច្បាស់ថា និយាយសំដៅទៅនរណាម្នាក់ឬ ក៏និយាយចោលនោះទេ ប៉ុន្តែបើតាមទស្សិកជនបានចោទសង្ស័យនោះគឺ Nicole Poturalski គឺអាចនឹងដៀមដាមទៅកាន់ អតីតប្រពន្ធ របស់ Brad Pitt ខ្លះដែរ ប៉ុន្តែសមីខ្លួនមិនបាននិយាយបញ្ជាក់ថាមានចិត្តគំនិតនិយាយផ្លែផ្កាឲ្យនរណានោះឡើយ

សូមចូលមើលរូបភាពខាងក្រោម៖

Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Brad Pitt
Brad Pitt
Brad Pitt
Brad Pitt
Nicole Poturalski
Nicole Poturalski
Nicole Poturalski
Nicole Poturalski
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T