ទោះជាមានកូនក្នុងផ្ទៃ តែ Vicki នៅតែស្លៀកប៊ីគីនីបានយ៉ាងទាក់ទាញ

//s9.kh1.co/66/66f52d6cb41a22d899ee1c8f7f5fe6ad158769b5.jpg
តារា & កម្សាន្ដ

 ១៣-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កំពុងតែមានផ្ទៃពោះ មិនមែនជាបញ្ហានោះទេ​ ទៅលេងសមុទ្រលើកនេះ តារាស្រី Vicki Sunisa លេងមួយចាស់ដៃ ក្នុងឈុតប៊ីគីនី បង្អួតដ៏ស៊ិចស៊ី យ៉ាងទាក់ទាញ។

ថៃ៖ ក្រឡេកឃើញថា តារាសម្ដែងស្រីដ៏ល្បីឈ្មោះ នាង Vicki Sunisa ​ព្រមទាំងស្វាមី កាន់តែមានភាពរីករាយ និងក្ដីសុខនៅក្នុងគ្រួសារ បន្ទាប់ពីបានប្រកាសដំណឹងដ៏ល្អ ក្នុងពេលដែលនាងកំពុងតែពរពោះកូនទីពីរ ក៏ដូចជារៀបចំខ្លួនរួចជាស្រេច ក្នុងការទទួលសមាជិកថ្មីម្នាក់នេះ ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្នុងពេលដែលកំពុងតែពរពោះនេះ Vicki ក៏ទទួលបានការថ្នាក់ថ្នម យកចិត្តទុកដាក់ពីស្វាមី និងក្ដីស្រលាញ់យ៉ាងពេញទំហឹង ជាពិសេស ថ្មីៗនេះ នាងថែមទាំងត្រូវបានស្វាមី នាំទៅកម្សាន្តនៅឯឆ្នេរសមុទ្រ បង្កើនភាពកក់ក្ដៅ នៅក្នុងគ្រួសារ ខណៈដែលមានហ្វេនៗជាច្រើន កំពុងតែតាមដានពីសកម្មភាពរបស់ប្ដីប្រពន្ធមួយគូនេះ ។ 

ជាក់ស្ដែង តាមរយៈការទៅកម្សាន្តលើកនេះ អ្វីដែលធ្វើឲ្យហ្វេនៗជាច្រើន ផ្ទុះការចាប់អារម្មណ៍ចំពោះ Vicki នោះគឺ នាងស្រាប់តែ បានបង្ហាញរូបភាពដ៏ក្ដៅគគុក និងទាក់ទាញជាទីបំផុត ដែលជារូបភាពដែលនាង បានស្លៀកឈុតប៊ីគីនី បង្អួតរាងដ៏ស៊ិចស៊ី ខណៈពេលដែលកំពុងតែមានផ្ទៃពោះថែមទៀតផង ម៉្យាងវិញទៀត ដោយសារតែ អំឡុងពេលនេះ នាងទើបតែមានផ្ទៃពោះ ១៥ សប្ដាហ៍តែប៉ុណ្ណោះ  ដូច្នេះហើយ ទើបធ្វើឲ្យរូបរាងរបស់នាង គឺនៅតែមានភាពលេចធ្លោ និងស្រស់ស្អាត គួរជាទីចាប់អារម្មណ៍ពីប្រិយមិត្តគ្រប់ៗគ្នា៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Vicki 
Vicki 
Vicki 
Vicki 
Vicki 
Vicki 
Vicki 
Vicki 
Vicki និង ស្វាមី  
Vicki និង ស្វាមី  
Vicki និង ស្វាមី  
Vicki និង ស្វាមី  
Vicki និង គ្រួសារ
Vicki និង គ្រួសារ
Vicki ក្នុងឈុតប៊ីគីនី
Vicki ក្នុងឈុតប៊ីគីនី
Vicki ក្នុងឈុតប៊ីគីនី
Vicki ក្នុងឈុតប៊ីគីនី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T